adverise with khmeread 13162024 218331131881341 609215335 n

ពេលយប់​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ដូច​រឿងបុរាណ ព្រឹក​ឡើង​ជាប់​ខ្នោះ​២នាក់​

     កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​នា​ថ្ងៃទី​០១ ​ឧសភា​ ឆ្នាំ​២០១៦​ ម៉ោង​៨​យប់​នៅ​ចំណុច​ឡឥដ្ឋ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ហើយ​ត្រូវបាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​២​នាក់​នា​ព្រឹក​ថ្ងៃទី​២​ ឧសភា​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ មាន​០៣​នាក់​១-​ឈ្មោះ ​លាស់ ស៊ី​ម ភេទប្រុស ​អាយុ៥៥​ឆ្នាំ ​មុខរបរកម្មករ​ឡឥដ្ឋ ជនជាតិខ្មែរ មាន​ទី​លំ​ភូមិ​តា​កុ​ច ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម ប​ច្ច​ប្បន្ន(​ស្នាក់នៅ​ឡឥដ្ឋ​)​មាន​របួស ក្បាល​២​កន្លែង​ដេ​១៥​ថ្នេរ​ហើមប៉ោង​ប្រអប់ដៃ​ឆ្វេង​១​កន្លែង​ហើមប៉ោង​កំភួនដៃ​ខាងស្តាំ​១​កន្លែង ស្មងជើង ០១​កន្លែង​ ,២-​ឈ្មោះ​ អ៊ឹម ស្រី​ម៉ៅ ​ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ​ជន ជាតិខ្មែរ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ស្នាក់នៅ​ឡឥដ្ឋ​) របួស​ក្បាល​ខាងឆ្វេង​១​កន្លែង ដេរ​៣​ថ្នេរ ​និង​៣-​ឈ្មោះ ម៉ឺ​ន ចំរើន ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​មុខរបរ​កម្មករ​ឡឥដ្ឋ​ជនជាតិខ្មែរ​នៅ​ភូម​ឃុំ​ជាមួយគ្នា​(​ស្នាក់នៅ​ឡឥដ្ឋ​)​របួស​លើ​ជិ​ញ្ចើ​ម​ឆ្វេង​០១​កន្លែង​។​

     ចំណែក​ជនល្មើស​មាន​ចំនួន ០២​នាក់​គឺ​១-​ឈ្មោះ ​ណែម ​ដន ​ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ​ជនជាតិខ្មែរ​នៅ​ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពារ ​ស្រុក​មុខកំពូល ​ខេត្តកណ្តាល ស្នាក់នៅ​ឡឥដ្ឋ (​ឃាត់ខ្លួន​)​ និង​២-​ឈ្មោះ​ ដន ចាវ​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ មុខរបរ​កម្មករ​ឡឥដ្ឋ​ជនជាតិខ្មែរ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា ស្នាក់នៅ​ឡឥដ្ឋ (​ឃាត់ខ្លួន​)​។​

     ប៉ូលិស​និយាយថា កន្លងមក​រវាង​ជនរងគ្រោះ​ និង​ជនល្មើស​បាន​យក​ក្រុមគ្រួសារ​មក​រស់នៅ​ធ្វើ​កម្មករ​ឡឥដ្ឋ​ឲ្យ​ថៅកែ​ឡ​ឥ​ឈ្មោះ ​អ៊ឹង អៀវ មាន​ទីតាំង​ឡឥដ្ឋ​នៅ​ភូមិ​ព្រះ​ប្រសប់ ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល​។​

     លុះ​នៅ​ថ្ងៃទី​០១ ​ឧសភា​ ឆ្នាំ​២០១៦​ ម៉ោង​៨​យប់​ឈ្មោះ ​លាស់ ស៊ី​ម​ បាន​ជះ​ទឹក​ពីលើផ្ទះ​ទៅ​ត្រូវ​ឈ្មោះ ​ណែម ដន​ ពេលនោះ​ ណែម ដន​ និង​ឈ្មោះ ​លាស់ ​ស៊ី​ម បាន​ទំនាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក​។​

     បន្ទាប់មក​ឈ្មោះ ​លាស់ ស៊ី​ម បាន​ចុះ​ពីលើ ផ្ទះ​មក​ដី​ស្រាប់តែ​ឈ្មោះ ​ណែម ដន​ និង​ឈ្មោះ ​ដន ចាវ ឪពុក​ និង​កូន បាន​យក​ដំបង​មក ព្រួត​វាយ​ទៅលើ​ឈ្មោះ​ លាស់ ​ស៊ី​ម ត្រូវរបួស​ក្បាល់​០២​កន្លែង លើ​ស្មងជើង​០១​កន្លែង​ ប្រអប់ដៃ​ខាងឆ្វេង០១កន្លែង ​និង​កំភួនដៃ​ស្តាំ​០១​កន្លែង។​

     ពេល​វាយតប់​គ្នា នោះ​ឈ្មោះ​ លាស់ ស៊ី​​ម  បាន​យក​ដំបង​វាយ ត្រូវ​ក្បាល​ឈ្មោះ​ណែម ដន​បណ្តាល​របួស​ដែរ​។ ឃើញ​ដូច្នេះ​ឈ្មោះ​ អ៊ឹ​ម ស្រី​ម៉ៅ ត្រូវជា​ក្មួយ​លាស់ ស៊ី​​ម និង​ឈ្មោះ ​ម៉ឺ​ន ចំរើន ក្មួយ​ប្រសារ បាន​ចូលទៅ​ឃាត់​។ ស្រាប់តែ​ឈ្មោះ ​ដន ចាវ ជា​កូន​ណែម ដន បាន យក​ដំបង​អុស​កៅស៊ូ​មក​វាយ​ត្រូវ​ក្បាល​ឈ្មោះ អ៊ឹ​ម ស្រ​ម៉ៅ បណ្តាល​របួស​០១​កន្លែង​ និងវាយឈ្មោះ ម៉ឺ​ន ចំរើន ត្រូវ​លើ​ចិញ្ចើម​ឆ្វេង​១​កន្លែង។ ក្រោយមក​មេការ​បាន ចូលមក​ឃាត់​បំបែក​ចេញពី គ្នា​អស់​ទៅ។​

     ប៉ូលិស​បន្តទៀតថា លុះដល់​ថ្ងៃទី​០២ ​ឧសភា ​ឆ្នាំ​២០១៦ ម៉ោង​១១​ និង​៣០​នាទី​ជនរងគ្រោះ​​​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ព្រះ​ប្រសប់។ បន្ទាប់​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ ហើយ​ឃាត់ខ្លួន​ជនល្មើស​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់