adverise with khmeread Da83241d 8edd 48ff 8e36 cb80c04ed1e0

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្លន់​នៅ​ស្រុក​ឯក​ភ្នំ​

    បាត់ដំបង ៖ ក្រោម​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នេះ​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ចំនួនម្នាក់​បន្ថែមទៀត នៅក្នុង​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក ក្នុង​មួយរយៈ ពេលកន្លងមក​នេះ ហើយ​កា​ចាប់ខ្លួន​តាម​អំណាច​ដីកាចាប់ខ្លួន ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០០៧ របស់​ចៅក្រម​ស៊ើប​អង្កេត លោក​ខៀវ សន​។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ អ៊ុច រដ្ឋ​ចាន់​ដា​រ៉ា ហៅ តឿ ភេទ​ប្រុស មុន​ប្រព្រឹត្តិ​រស់នៅ ភូមិ​អង់ សង្កាត់អូរ​ចារ ក្រុង​បាត់ដំបង បាន​ប្រព្រឹត្តិ​បទ ប្លន់ នៅ​ភូមិ​ទួល សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី​១២ ខែមករា​​ ឆ្នាំ២០០៧ រត់គេចខ្លួន​បាន​ពី​មូលដ្ឋាន​រយៈពេល០៩ឆ្នាំ​។​

     ក្នុង​វិធានការ នៃ​ការអនុវត្ត​ដីការបស់​តុលាការ ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង​កំពុង​ចាត់វិធានការ​អនុវត្ត​លើ​ការងារ​នេះ​យ៉ាង​ក្តៅគគុក បើទោះបីជា​ជនល្មើសគេចខ្លួនពី​មូលដ្ឋាន​យូរប៉ុណ្ណា និង​ទៅដល់​ទីណា​ក៏ត្រូវ​តែ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់