adverise with khmeread E935e484 a388 4483 99a0 32c5c64da764

ចាប់​មេក្លោង​ថ្នាំញៀន​ម្នា​ក់នៅ​ត្បូងឃ្មុំ​

    ត្បូង​ឃ្មុំ ៖ មេក្លោង​ជួញ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​ជាក់ស្តែង​នៅ​ថ្ងៃទី០២ ខែ​ឧសភា​ ឆ្នាំ២០១៦ វេលាម៉ោង៥ ​និង​៣០នាទី ល្ងាច​នេះ នៅ​ចំណុច​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ខណៈ​កំពុង​ដោះដូរ​ថ្នាំញៀន​។​

    ប៉ូលិស​និយាយថា សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ បាន​ឆ្មក់​ចាប់ខ្លួន​មេក្លោង​ជួញដូរ​ថ្នាំញៀន ឈ្មោះ ឡុង អឿន ភេទ​ប្រុស អាយុ៥២ឆ្នាំ នៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ក្នុងខណៈពេល​កំពុង​ដោះដូរ​ថ្នាំញៀន​នៅ​កៀនជញ្ជាំង​ក្រៅ​ផ្ទះ ដោយ​ដក​ហូ​ត​បាន​ម្សៅ​ក្រាម​ព​ណ៍ស សង្ស័យ​ថ្នាំញៀន បាន​ចំនួន០៧កញ្ចប់ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន០១ និង​ឧបករណ៍​ប្រើ ប្រាស់​គ្រឿងញៀន​មួយចំនួន​។​

     បច្ចុប្បន្ន​មុខសញ្ញាឈ្មោះ ឡុង អឿន សមត្ថកិច្ច​ជំនាញ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ កំពុង​សាក​សួរ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕


adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់