adverise with khmeread 13115617 966422706805978 915069375 n

បើករថយន្ត​បុក​ម៉ូតូ​ផ្ទុះ​ឆេះ​ទាំងពីរ ស្លាប់​២​នាក់ ​និង​របួស​៤​នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​បាន​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​យានយន្ត​ទាំង​២​ឆេះ​សន្ធោសន្ធៅ​ហើយ​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ និង​៤​នាក់​ផ្សេងទៀត​របួសធ្ងន់​និង​ស្រាល​។​

    គ្រោះថ្នាក់​ចរាច​ណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ៩​ និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦​ នេះ​នៅតាម​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ចំណែក​អ្នកបើកបរ​ត្រូវបាន​ចាប់ខ្លួនបាន ហើយ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន ខណ្ឌមានជ័យ​។​

    ប្រភព​បានឱ្យដឹងថា ដំបូង​មាន​រថយន្ត Camry ស្លាក​លេខ 2W-6797 បើក​បុក​ម៉ូតូ Smash ស្លាក​លេខ​ភ្នំពេញ 1FA-2075 បណ្ដាលឱ្យ​ផ្ទុះ​ឆេះ​យ៉ាងខ្លាំង ទាំង​រថយន្ត និង​ម៉ូតូ​, បណ្ដាលឱ្យមាន​មនុស្ស ២​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​៤​នាក់​។​

    ភ្លាមៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​ជួយ​បាញ់​ទឹក​ពន្លត់​។ ហើយ​សមត្ថ​កិច្ច​​ជំនាញ​កំពុង​ចាត់ការ​រឿងនេះ​តាម​នីតិវិធី​។​

    យ៉ាងណា​ក៏ដោយ​អត្តសញ្ញាណ​ភាគី​ទាំងអស់​សមត្ថកិច្ច​នៅ​មិនទាន់បាន​បញ្ជាក់​នៅ​ឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់