adverise with khmeread 0

វិធី​ធ្វើ​ទឹក​ញ​ងាយស្រួល​ជាង​ការគិត​ទៅទៀត​! អាន​ចប់​លោកអ្នក​ដែលមាន​ដើម​ញ​ច្បាស់​ជា​រត់​ទៅធ្វើ​ភ្លាម​!

    ​ការធ្វើ​ទឹក​ញ​មាន​លក្ខណៈសាមញ្ញ​និង​ងាយស្រួល​បំផុត​។ ខាងក្រោម​នេះ​គឺជា​របៀប​ធ្វើ​ទឹក​ញ​តាម​អ្នកស្រុក​រស់នៅ​កោះ​ហា​វ៉ៃ​របស់​អាមេរិក​។ 

​    ​- បេះ​ញ​ទុំ​ពី​ចម្ការ ប៉ុន្តែ​មុនពេល​វា​ប្រែ​ទៅជា​ស​។ 
​    ​- លាង​ទឹក​ឱ្យ​ស្អាត រួច​ហាលថ្ងៃ​។ ក្នុងពេល​បី​បួន​ម៉ោង​វា​នឹង​ប្រែជា​លឿងៗ ហើយ​ចាប់ផ្តើម​ធុំ​ក្លិនឈួល​ខ្លាំង​ពី​ញ​នោះ​។ 
​    ​- បន្ទាប់​មកដល់​ពេលដែល​ត្រូវយក​ញ​ទាំង​នោះមក​ញាត់​ចូល​កូន​ដប​តូចៗ​។ 
​    ​- លោកអ្នក​អាច​ច្រក​ដាក់​កូន​ដប​តូចៗ និង​ច្រក​ម្តង ២ ឬ ៣ ផ្លែ តែ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​វា​ណែន​ក្នុង​ដប​នោះ​។  
​    ​- ទុកចោល ៦ ទៅ ៨ សប្តាហ៍ លោកអ្នក​អាច​ស្រឹ​តយ​ក​ទឹក​ញ​មក​ទទួលទាន​បាន​។ ទុក​កាន់តែ​យូរ​កាន់តែ​ល្អ ហើយ​ទឹក​កាន់តែ​ខ្មៅ​កាន់តែ​ល្អ​។ 
​    ​- ផឹក​មួយថ្ងៃ ៣០ មិ​ល្លី​លីត្រ ដើម្បី​​រក្សា​សុខភាព​ទូទៅ​ឱ្យនៅ​ល្អ និង​បង្កើន​កម្លាំង​ខ្លាំងក្លា​និង​រហ័សរហួន​។ 

​    ​* អត្ថប្រយោជន៍​ទឹក​ញ​
​    ​- ការពារ​ជំងឺមហារីក​
​    ​- ការពារ​និង​ជំរុញ​មុខងារ​ថ្លើម​
​    ​- សម្រួល​សាច់ដុំកុំ​ឱ្យ​ចុក​រោយ​
​    ​- ការពារ​កុំឱ្យ​ធ្លាក់ចុះ​មុខងារ​ខួរ​ក្បា​រ និង​រក្សា​ការចងចាំ​របស់​មនុស្ស​
​    ​- បំបាត់​ជំងឺ​សន្លាក់​គ្រប់​ប្រភេទ​
​    ​- បន្ធូរបន្ថយ​ជំងឺ​ទឹកនោមផ្អែម​៕ 

​    ​វីដេអូ​បង្ហាញ​របៀប​ធ្វើ​ទឹក​ញ​តាមរបៀប​អ្នកស្រុក​រស់នៅ​រដ្ឋ​ហា​វ៉ៃ​៖ 

 

adverise with khmeread
ប្រភព៖ punanoni

អ្នកនឹងចូលចិត្ត

មតិយោបល់