adverise with khmeread Main picture

កម្មវិធី​ល្អ ៥ ដែល​អាច​ទាញយក​ឯកសារ​ដែល​បាត់​មកវិញ​

​វិធីសាស្ដ្រ​ដែល​ល្អ​បំផុត​ដើម្បី​ធ្វើការ​ទាយ​យក​ទិន្នន័យ​ដែល​បាន​បាត់បង់​ដោយ​ការ​លុប ឫ Format ឫ​ក៏ Harddrive របស់​អ្នកមាន​បញ្ហា ឥឡូវ​ត្រូវបាន​រកឃើញ​ហើយ​។ ពិតណាស់​បើទោះជា​មានការ​រក្សា​ទិន្នន័យ​តាម​វិធី​ណាក៏ដោយ ការរក្សា​ទិន្នន័យ​នៅតែ​អាច​បាត់បង់​ដោយសារ Harddrive របស់​មាន​បញ្ហា​, មាន​មនុស្ស​ប្រើ​កុំព្យូទ័រ​របស់​អ្នក​ហើយ​ច្រឡំ​ដៃ​លុប​, ច្រ​លំ​លុប Flashdrive របស់​ខ្លួនឯង​ដោយ​ចៃដន្យ ។​ល​។ ខាងក្រោម​នេះ គឺជា​កម្មវិធី​ទាំង​ប្រាំ​ដែល​អាច​ទាញយក​ឯកសារ​របស់​អ្នក​បានមក​វិញ ដោយ​លោកអ្នក​អាច​ទាយ​យក​វា​មក​ប្រើ​ដោយ​ឥតគិតថ្លៃ​អ្វី​នោះទេ​។​

១. TestDisk ប្រើ​លើ (Windows, Mac, Linux)
TestDisk គឺជា​កម្មវិធី​ដែលមាន​អនុភាព​ទាញយក​ទិន្នន័យ​របស់​អ្នក​ដែល​បាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​កម្មវិធី​នេះ​មិនមែន​ត្រឹមតែ​ទាញ​នូវ​ទិន្នន័យ​ដែល​បាត់​នោះទេ វា​អាចធ្វើ​ការទាញយក Boot Sector ពី​ឯកសារ backup របស់​អ្នក ហើយ​សង់​ឡើងវិញ​នូវ Boot Sector ដែល​ខ្ទេច​ពី​ការបាត់​នោះ​ទៀត​។ ថ្វីបើ​កម្មវិធី​នេះ​មិនមាន Graphich User Interface ឲ្យ​ប្រើ តែ​មិន​ធ្វើ​អ្នក​ពិបាក​ប្រើ​នោះទេ​។​

​ខាងក្រោម​ជា Link សម្រាប់ធ្វើ​ការទាញយក​៖
http://www.cgsecurity.org/wiki/TestDisk

 

២. Recuva ប្រើ​លើ Windows 
Recuva កម្មវិធី​ទាញយក​ទិន្នន័យ​ដែល​បាត់​មានការ​ពេញនិយម​ច្រើនជាងគេ​ក្នុងចំណោម​កម្មវិធី​ទាំង​ប្រាំ​។ សម្រាប់​កម្មវិធី​នេះ​ផងដែរ មាន Graphic ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ការទាញយក​ទិន្នន័យ​គ្រប់​ប្រភេទ​ដែល​បាត់​ទៅដោយ​ការ​លុប និង Format ដូចគ្នា​។ ហើយ​ការប្រើប្រាស់​របស់​កម្មវិធី​នេះ ពិតជា​ងាយស្រួល​មិន​ពិបាក​ទេ អ្នក​អាច​រើស​ទីតាំង​ដែល​អ្នក​ចង់​ទាញ​ឯកសារ​ដែល​បាត់​ទៅនោះ​គ្រប់កន្លែង​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows​។​

​ខាងក្រោម​ជា Link សម្រាប់ធ្វើ​ការទាញយក​៖
http://www.piriform.com/recuva

 

៣. PhotoRec ប្រើ​លើ (Windows, Mac, Linux)
PhotoRec នេះ​មាន​លក្ខណៈ​មិន​ខុសគ្នា​ទៅនឹង TestDisk នោះទេ ប៉ុន្តែ​វា​អាចធ្វើ​ការទាញយក​បាន​តែ​ឯកសារ​ជា​រូបភាព​តែប៉ុណ្ណោះ ហើយ​កម្មវិធី​មិនមាន Graphic User Interface នោះទេ​។ កម្មវិធី​នេះ​ផងដែរ​ក៏​តម្រូវ​ឲ្យ​អ្នកចេះ​នូវ Command កូដ​របស់​វា​ទើប​អាច​ប្រើប្រាស់​បាន​។​

​ខាងក្រោម​ជា Link សម្រាប់ធ្វើ​ការទាញយក​៖
http://www.cgsecurity.org/wiki/PhotoRec

 

៤. Restoration ប្រើ​លើ Windows 
Restoration ជា​កម្មវិធី​ដែលមាន​ទំហំ​តូច​និង​មាន​សមត្ថភាព​កំណត់​។ កម្មវិធី​នេះ​អាចធ្វើ​ទាញយក​ឯកសារ​ដែល​បាត់​មកវិញ​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​បើ​ឯកសារ​នោះ​លើសពី ៤០០ MB គឺ​មិនអាច​ហៅ​មកវិញ​បានទេ​។​

​ខាងក្រោម​ជា Link សម្រាប់ធ្វើ​ការទាញយក​៖
http://www.aumha.org/a/recover.php

 

៥. Undelete Plus ប្រើ​លើ Windows
Undelete Plus ធ្លាប់ធ្វើ​ការផ្សព្វផ្សាយ​តាមរយៈ internet ហើយ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​។ កម្មវិធី​នេះ​ដំណើរការ​គ្រប់ Version របស់ Microsoft Windows ហើយ​អាចធ្វើ​ការ​ទាញ​ឯកសារ​ដែល​បាត់​នោះ​តែ​លើ​ប្រព័ន្ធ FAT និង NTFS លើ Harddrive ប៉ុណ្ណោះ​។​

​ខាងក្រោម​ជា Link សម្រាប់​ធ្វើការ​ដោយ​ឡោ​ត​៖
http://www.undelete-plus.com/​

adverise with khmeread

មតិយោបល់