adverise with khmeread 0001

របៀប​បញ្ឈប់រថយន្ត​ពេល​ដាច់​ហ្វ្រាំង​! ធ្វើតាម​វិធី​នេះ​មាន​សុវត្ថិភាព ១០០ ភាគរយ​!

​    ​ការបើកបរ​លើ​ដងផ្លូវ​ជា​រឿង​សំខាន់​ណាស់​។ មុនពេល​បើកបរ​លោក​អ្នក​ត្រូវ​ពិនិត្យមើល​ម៉ាស៊ីន និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ រាប់ទាំង​កង់​រថយន្ត​ផងដែរ ដើម្បី​ជាការ​ប្រុងប្រយ័ត្ន​និង​ការពារ​ទុកជាមុន​។  

​    ​ប៉ុន្តែ​ឧបទ្ទវហេតុ​គឺជា​រឿង​មិនអាច​ព្យាករ​ទុក​មុន​បានឡើយ​។ ហើយ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​គឺ​រថយន្ត​ដាច់​ហ្វ្រាំង​។ ដូច្នេះ​ថ្ងៃនេះ យើង​មាន​វិធី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ដោយ​គ្រាន់តែ​អនុវត្តតាម​វិធី​ដូចខាងក្រោម​។​

​    ​១- ធ្វើ​ចិត្ត​ឱ្យ​ស្ងប់ និង​បន្ថយល្បឿន​រថយន្ត​ដោយ​ការ​កាច់​លេខ​ដៃ​ចុះមក​លេខ ១ ម្តង ១ កាំៗ (​ហាម​កាច់​ភ្លាម​មកដល់​លេខ ១ ភ្លែត ដែល​អាចធ្វើឱ្យ​រថយន្ត​ក្រឡាប់​)​។ 
​    ​២- បើកភ្លើង​សញ្ញា​រថយន្ត​បង្ហាញ​អាសន្ន និង​ប្រើ​ស៊ី​ភ្លេ​ផងដែរ​។ 
​    ​៣- មិន​ថា​លោកអ្នក​ប្រើ​រថយន្ត​អូ​តូ ឬ​ប្រើ​លេខ​ដៃ​នោះទេ គឺ​ត្រូវ​ផ្តាច់​លេខ​ឱ្យអស់​។ 
​    ​៤- បន្ទាប់មក​ត្រូវ​ងាកមើល​ឆ្វេង​ស្តាំ​ឱ្យបាន​ស្រួលបួល និង​អែប​ខាង​រក​កន្លែង​ដែល​សុវត្ថិភាព​។ ប្រសិនបើ​បើក​លើផ្លូវ​ហាយវ៉េ លោកអ្នក​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​។​
​    ​៥- ចាប់​ហ្វ្រាំងដៃ​បន្ថយល្បឿន​សន្សឹមៗ​ដើម្បី​បត់​អែប​ចូល​ខាង​ដែល​ទូលាយ​។​
​    ​៦. នៅពេល​រថយន្ត​ចាប់ផ្តើម​ឈប់​ទាំងស្រុង​ហើយ ត្រូវដាក់​ហ្វ្រាំងដៃ​ចោល​ឱ្យ​ជាប់​។ 
​    ​៧. ត្រូវ​ចាំ មិនត្រូវ​កាច់​សោ​ពន្លត់​ភ្លាម​ទេ ត្រូវ​រង់ចាំ​ទាល់តែ​រថយន្ត​ឈប់​នឹងថ្កល់​សិន ព្រោះ​វា​អាចធ្វើឱ្យ​ខូចដៃ​ចង្កូត​។ 
​    ​៨. ចុះ​ពីលើ​រថយន្ត រួច​តេ​ហៅ​ជាង​ឡាន​មក​ជួសជុល ឬ​បើ​ចេះ​ជួសជុល​អាចធ្វើ​ដោយ​ខ្លួនឯង​ក៏បាន​។​

​    ​ចំណាំ​៖ ករណី​លោកអ្នក​បើកបរ​ក្នុង​ល្បឿន​លឿន លោកអ្នក​ត្រូវ​កាច់​ចង្កឹះ​លេខ​សម្រាប់​បើក​ថយក្រោយ ប៉ុន្តែ​វា​នឹងធ្វើ​ឱ្យ​ខូច​ប្រអប់លេខ​។ តែ​ដើម្បី​សុវត្ថិភាព​លោកអ្នក​ត្រូវតែ​ហ៊ាន​ចំណាយ​ប្រអប់លេខ កុំ​ស្តាយ​ឱ្យសោះ​៕

 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់