adverise with khmeread Untitled 1

ប្រសិនបើ​កូន​អ្នក​ហូរ​សំបោរ សូម​បន្តក់​ទឹក​នេះ​មួយ​ដំណក់​ក្នុង​ច្រមុះ​ក្មេង​!

    ​ទឹក​ថ្នាំ​ច្រមុះ​ធម្មជាតិ​នេះ​បំផ្លាញ​បាក់តេរី និង​វីរុស ហើយ​វា​ត្រូវបាន​គេ​ប្រើ​ដើម្បី​ព្យាបាល​រលាក​ចម្រុះ​ដោយសារ​ឆ្លង​មេរោគ​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​ទៀតផង​។ 

​    ​លោក​វេជ្ជបណ្ឌិត  Tatjana Gerascenko គ្រូពេទ្យ​កុមារ​នៅ​មន្ទីរពេទ្យក្រុង​មូ​ស្គូ បាន​ណែនាំ​ឱ្យ​ឪពុកម្តាយ​ជួយ​កូន​ខ្លួនឯង​ដោយ​ឱសថ​ធម្មជាតិ​សាមញ្ញ​បំផុត​ដូចខាងក្រោម​នេះ​។ 

​    ​* រូបមន្ត​
​    ​ច្របាច់​ទឹក​ខ្ទឹមបារាំង​ខ្មៅ ១ ដំណក់ និង​ខ្ទឹមបារាំង​ក្រហម ១ ដំណក់ រួច​លាយ​ជាមួយ​ទឹក​ឆ្អិន​ដែល​ទុកឱ្យ​ត្រជាក់​រួច​ចំនួន ៥ ដំណក់​។​

​    ​* របៀប​ប្រើ​
​    ​បន្តក់ ១ ដំណក់ ឬ ២ ដំណក់​ក្នុង​ច្រមុះ​នីមួយៗ​របស់​ក្មេង (​អាស្រ័យ​លើ​អាយុ​របស់​ក្មេង​)​។ បន្តក់​មួយថ្ងៃ ១ ទៅ ៣ ដង​។ បន្តក់​អស់​ផ្សំ​ក្នុង​បរិមាណ​ដដែល ហើយ​រក្សាទុក​កន្លែង​ត្រជាក់​។ តែ​ក្នុង​រយៈពេល​ខ្លី​ក្មេង​នឹង​បាត់​ហៀរ​សំបោរ ដូច​គេ​ជប់​។  

​    ​លោក​វេជ្ជបណ្ឌិត Tatjana Garascenko និយាយថា សូមកុំ​ខ្លាច​ក្នុងការ​ប្រើ​ទឹក​ថ្នាំ​បន្តក់​ច្រមុះ​ធម្មជាតិ​នេះ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​នោះទេ និង​ថែមទាំង​អាច​ព្យាបាល​រលាក​ច្រមុះ​យ៉ាង​ពូកែ​ទៀតផង ក្រៅពី​ជួយ​បំបាត់​ហូរ​សំបោរ​ហើយ​នោះ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់