adverise with khmeread Untitled 1

អាហារ​ដែល​ឧស្សាហកម្ម​អះអាងថា​ល្អ​ដល់​សុខភាព​មួយ​នេះ "​បំផ្លាញ​ខួរក្បាល​និង​បង្ក​ជំងឺមហារីក​", គួរ​ឈប់​ពិសា​ជាបន្ទាន់​!

    ​មនុស្ស​មិនតិច​ទេ ដែល​ចង់​ប្តូរ​ទម្លាប់​ទទួលទាន និង​ចាប់ផ្តើម​របប​អាហារ​ល្អ​ដល់​សុខភាព ហើយ​បាន​សម្រេចចិត្ត​ទទួលទាន​តៅហ៊ូ​ជំនួស​ឱ្យ​ស៊ុត និង​សាច់​។ យោងតាម​ឧស្សាហកម្ម​ផលិត​ផលិតផល​ពីស​ណ្តែ​ង​សៀង​បាន​លើកឡើងថា តៅហ៊ូ​ជា​ជម្រើស​ល្អ​ដល់​សុខភាព​ជាង​។ 

​    ​ទោះយ៉ាងណា តោ​ហ៊ូ​មិនបាន​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ដូច​ការផ្សាយពាណិជ្ជកម្ម​នោះទេ ហើយ​មានតែ​ស៊ុត​និង​សាច់​ប៉ុណ្ណោះ​ជា​ជម្រើស​ល្អ​ជាជាង​តៅហ៊ូ​។ 

​    ​វេជ្ជបណ្ឌិត Daniel បាន​អះអាងថា ក្រុមហ៊ុន​អាហារ​កែច្នៃ​ក្នុងប្រទេស​លោកខាងលិច​បំ​លែង​សណ្តែកសៀង​ទៅជា​ជាតិ​ប្រូតេអ៊ីន និង​ខ្លាញ់ ហើយ​ការធ្វើ​បែបនេះ​ពុំមាន​សុខភាព និង​ពុំមាន​សុវត្ថិភាព​នោះឡើយ​។ វិធីសាស្ត្រ​ចម្រាញ់​របស់​ពួកគេ​គឺពាក់ព័ន្ធ​ទៅនឹង សីតុណ្ហភាព​ខ្ពស់ សម្ពាធ​ខ្ពស់ សារធាតុ​រំលាយ​ប្រេង និង អាល់កាលី (Alkali) និង​អាស៊ី​តបាស់ ដែល​បន្សល់​នូវ​កាកសំណល់​ពុល និង​មហារីក​។ 

​    ​តៅហ៊ូ​កែច្នៃ​រួច​ផ្ទុក​នូវ​អាស៊ីត Phytate ដែល​ប​ង្ឃាំ​ង​រាងកាយ​ពី​ការ​ស្រូបយក​ជីវជាតិ​ចិញ្ចឹម និង ប្រូតេអ៊ីន Trypsin ដែល​ប​ង្ឃាំ​ង​លំហូរ​នៃ​ការរំលាយ​អាហារ​។ 

​    ​ការទទួល​ទាន​តៅហ៊ូ​ច្រើន​រាល់ថ្ងៃ​នឹង​ប្រឈម​បញ្ហា​សុខភាព​ដូចខាងក្រោម​៖
​    ​- ជំងឺ​បន្ត​ពូជ​។​
​    ​- ខូច​ខួរក្បាល​។​
​    ​- ជំងឺមហារីក​។​
​    ​- កើត​អា​ឡែ​ស៊ី​។​
​    ​- បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត រួមមាន​ទន់​ដៃ​ល្ហិតល្ហៃ ឡើង​ទម្ងន់ ជ្រុះ​សក់ អស់កម្លាំង ពិបាក​ក្នុង​ខ្លួន និង​បាត់​ចំណង់​ផ្លូវភេទ​។​
​    ​- ពេញវ័យ​មុន​អាយុ និង​បញ្ហា​ការ​អភិ​ឌ្ឍ​រាងកាយ​ចំពោះ​មនុស្ស​ជំទង់ កុមារ និង​ទារក​។​
​    ​- ឡើង​កម្រិត​ប្រភេទ​អាមីណូអាស៊ីត​ឈ្មោះ Homocysteine​។​
​    ​- កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង ស្ត្រូ​ក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) និង ពិការភាព​ពី​កំណើត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់