1

បុរស​ធាត់​ម្នាក់នេះ​ប្រែ​មកជា​បុរស​សង្ហារ​ក្នុងពេល​តែ ២ ឆ្នាំ​! ចង់ដឹង​អា​ថ៍កំ​បាំង​គាត់​អត់​?

    ​បុរស​ម្នាក់​ដែល​ធាត់​រហូត​ត្រូវ​អង្គុយ​កៅអី​រថយន្តក្រុង​ពីរ​តែម្នាក់ឯង​បាន​ផ្លាស់​ប្តូរជីវិត​របស់គាត់ បន្ទាប់ពី​ស្រក​ទម្ងន់​អស់ ១៥៩ គីឡូក្រាម​ក្នុង​រយៈពេល​តែ ២ ឆ្នាំ​។​

​    ​Oliver Bales អាយុ ២៤ ឆ្នាំ​មកពី​ទីក្រុង Portsmouth របស់​អង់គ្លេស ឥឡូវ​សល់​រាងស្តើង​ជាង​ពាក់កណ្តាល​នៃ​រូបរាង​របស់គាត់​កាលពី​ពីរ​ឆ្នាំមុន​។ 

​    ​កម្មករ​ផ្លូវ​រថភ្លើង​ដែល​ធ្លាប់មាន​ទម្ងន់​សរុប ២៤៨ គីឡូក្រាម​រូបនេះ​អាច​ផ្លាស់​ប្តូរជីវិត​របស់គាត់​បាន​ដោយ​ជោគជ័យ ហើយ​កាលពី​ថ្ងៃទី ២៧ មេសា​កន្លងទៅ គាត់​បានទទួល​ពានរ​ង្វាន់​សម្រាប់​អ្នក​សម្រក​ទម្ងន់​ដែលមាន​រាង​សង្ហា​រដាច់​គេ​របស់​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ហៅថា Slimming World's Greatest Loser of 2016 បន្ទាប់ពី​សម្រក​ទម្ងន់​មក​ក្លាយជា​បុរស​សង្ហារ​មិនគួរ​ឱ្យ​ជឿ​ក្នុងពេល​ត្រឹម ២ ឆ្នាំ​។ 

​     Oliver ដែល​ឥឡូវ​មាន​ទម្ងន់​ត្រឹមតែ ៨៥ គីឡូក្រាម បាន​រកឃើញ​ក្តីសង្ឃឹម​ថ្មី​ដើម្បី​រត់ប្រណាំង​ម៉ា​រ៉ា​តុង លេង​កីឡា​ទ្រី​យ៉ា​ថុ​ន និង​ហាត់​មុជទឹក​មើល​ផ្កា​សមុទ្រ​។ 

​    ​Oliver បាន​និយាយថា គាត់​ចាប់ផ្តើម​ចង់​សម្រក​ទម្ងន់​ក្នុង​ឆ្នាំ ២០១៤ ដោយសារ​ឃើញ​មិត្តភក្តិ​ស្រក​ទម្ងន់​រួច​បង្ហោះ​អួត​លើ​បណ្តាញ​សង្គម​។ បន្ទាប់មក​គាត់​បាន​ចូលរួម​ក្លឹប​ហាត់ប្រាណ​សម្រក​រាង ប្តូរ​របប​អាហារ​ពី​ត្រី​និង​ដំឡូងបារាំង​បំពង​មក​ទទួលទាន សាឡាដ​បន្លែ និង​បរិភោគ​បន្លែ​ផ្លែឈើ​ជំនួស​សាច់ជ្រូក​ដែល​គាត់​ចូលចិត្ត​។ 

​    ​គាត់​ចូល​ក្លឹប​ហាត់ប្រាណ​រាល់ថ្ងៃ និង​រក្សា​របប​អាហារ​បែបនេះ​រហូត​ទាល់តែ​បាន​រាង​សង្ហារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ 

​    ​យ៉ាងម៉េច​ដែរ លោកអ្នក​ដែល​ធាត់​ហួសប្រមាណ​? ចង់បាន​រាង​សង្ហារ​ដូច​គាត់ ទាល់តែ​ត្រូវ​រក្សា​របប​អាហារ និង​លំ​ហាត់ប្រាណ​ទៀងទាត់​ឱ្យបាន​ដូច​គាត់​៕

​ប្រភព​៖ ដេលី​មែ​ល

អ្នកនឹងចូលចិត្ត

មតិយោបល់