Bicpen web 1024

មូលហេតុ​ដែល​គម្រប​ប៊ិក​មាន​ប្រហោង​នៅ​ក្បាល​របស់​វា​! ពិតជា​ឆ្លាត​មែន​អ្នកបង្កើត​ប៊ិក​!

    ​អ្នក​ប្រហែលជា​នឹកស្មានថា គំរប​ប៊ិក​បង្កើត​មក​មាន​ប្រហោង​នៅ​ក្បាល​របស់​វា គឺ​សម្រាប់​ធ្វើឱ្យមាន​ខ្យល់​ចេញចូល​ដើម្បី​កុំឱ្យ​ប៊ិក​នោះ​សរសេរ​មិន​ចេញ ឬ​ខូច​គាំង​ទឹក​ប៊ិក​។​

​    ​យើង​ដឹង​ហើយ​ថា​ក្មេង​រពឹស​ខ្លាំងណាស់ ហើយ​ក្មេងៗ​តែងតែ​យក​គំរប​ប៊ិក​ទាំងនោះ​យកទៅ​បៀម​លេង​។ បញ្ហា​អាច​នឹង​កើតឡើង​នៅពេល​ក្មេង​ច្រឡំ​លេប​គម្រប​ប៊ិក​នោះ​ចូលទៅក្នុង​បំពង់ខ្យល់ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ផលិត​ប៊ិក​បាន​បង្កើត​ក្បាល​គម្រប​ប៊ិក​មាន​ប្រហោង​ដើម្បី​បញ្ជៀ​ស​នៅពេល​ក្មេង​លេប​ចូលទៅក្នុង​បំពង់ខ្យល់​។ ករណី​ក្មេង​លេប​ចូល ពួកគេ​នៅតែ​អាច​ដកដង្ហើម​បាន​ដោយសារ​គម្រប​ប៊ិក​មាន​ប្រហោង​៕

អ្នកនឹងចូលចិត្ត

មតិយោបល់