adverise with khmeread Untitled 1 large trans  eo i u9apj8ruoebjoaht0k9u7hhrjvuo zlengruma

ក្មេង​នេះ​ចិត្តសឿង​គ្រាន់បើ ហ៊ាន​បាញ់​ចោរ​ហើយ ចំអក​ឱ្យ​ចោរ​ថា "​យំ​ដូច​កូនក្មេង​" ទៀត​

    ​Chris Gaither មកពី Talladega ក្នុង​រដ្ឋ Alabama ដែល​បាញ់​ជនសង្ស័យ​គាស់​ផ្ទះ​ខណៈ​ជន​នោះ​បម្រុង​រត់គេច បាន​អួតថា "​បុរស​នោះ​ស្រែកយំ​ដូច​កូនក្មេង​អ៊ីចឹង​" ពេល​រូបគេ​បាញ់​បុរស​នោះ​ចំ​ជើង​។​

​    ​Chris Gaither អាយុ ១១ ឆ្នាំ​បាន​និយាយថា ខ្លួន​បាន​ព្រមាន​បុរស​នោះ​ថា "​នឹង​សម្លាប់​គេ​ជាមួយ​កាំភ្លើង​ប្រសិនបើ​រូបគេ​ព្យាយាម​រត់គេច​"​។ 

​    ​Chis បាន​ប្រាប់​ទៅ​វេ​ប​សាយ WVTM ថា ប៉ុន្ដែ​ជនសង្ស័យ​ម្នាក់​នោះ​មិនបាន​ទម្លាក់​កាបូបស្ពាយ​ដែល​គាត់​ស្ពាយ​នោះទេ​។​

​    ​ក្មេង​នេះ​បាន​បាញ់​អស់​១២​គ្រាប់​ពី​កាំភ្លើងខ្លី​ប្រវែង ៩ មិល្លីម៉ែត្រ ខណៈដែល​បុរស​នោះ​ព្យាយាម​ផ្លោះ​របង​ផ្ទះ​ដើម្បី​រត់គេចខ្លួន​កាលពី​ថ្ងៃ​ពុធ ទី​២៧ មេសា​។​

​    ​Chris និយាយថា "​នៅពេល​ខ្ញុំ​ទាញ​កាំភ្លើង​ចេញ ខ្ញុំ​ទាយ​ថា​បុរស​ម្នាក់​នោះ​មិនបាន​គិតថា​កាំភ្លើង​នោះ​ជា​របស់​ពិត​ឡើយ ពីព្រោះ​គាត់​មិនបាន​ភ័យព្រួយ​ពី​កាំភ្លើង​នោះឡើយ គាត់​គិតតែ​បន្ត​ដើរ​លឿន​ទៅមុខ​"​។​

​    ​"​ចោរ​នោះបាន​ប្រាប់​ខ្ញុំ​ថា​នឹង​សម្លាប់​ខ្ញុំ​។ ខ្ញុំ​បាន​បាញ់​ចំ​កន្ត្រក​ដែល​ចោរ​កំពុង​យួរ​នឹង​ដៃ​។ ចោរ​នោះ​ក៏​ចាប់ផ្តើម​យំ​ដូច​កូនក្មេង​"​។ 

​    ​យោងតាម​វេ​ប​សាយ WVTM ម្ដាយ Chris និយាយថា​បុរស​ម្នាក់​នោះបាន​ព្យាយាម​គាស់​ផ្ទះ​គាត់​ពីមុនមក បើទោះជា​ប៉ូលិស​មិនបាន​បង្ហាញ​ឈ្មោះ​ក្ដី​។​

​    ​Chris បាន​រៀន​បាញ់កាំភ្លើង អំឡុងពេល​អនុវត្តន៍​ផ្ទាល់​ជាមួយនឹង​ប៉ា​ចុង​របស់គេ​។​

​    ​គាត់​បានចេញ​ជា​សារ​មួយ​សម្រាប់​ចោរ​ទាំងឡាយ​ថា "​ខ្ញុំ​សង្ឃឹមថា អ្នក​បានទទួល​រៀន​មេរៀន ពេល​ចូលមក​ផ្ទះ​នេះ​ដើម្បី​ព្យាយាម​លួច​របស់​គឺ​បាន​លទ្ធផល​អ៊ីចឹង​"៕

 

adverise with khmeread
ប្រភព៖ metro

អ្នកនឹងចូលចិត្ត

មតិយោបល់