adverise with khmeread Aubameyang 1

Aubameyang គឺជាគោលដៅដ៏សំខាន់របស់ Man Utd នៅរដូវក្តៅនេះ

          ក្លឹប Man Utd ប្រហែល​ជា​ត្រូវ​ចំណាយ​​រហូត​ដល់ ៧០​លាន​ផោន​ ដើម្បី​ ​ឈាន​ឆ្ពោះទៅរក​ការ​ចុះកិច្ច​ព្រម​ព្រៀង​ផ្ទេរ​កីឡាករខ្សែ​ប្រយុទ្ធ Pierre Emerick Aubameyang របស់​ក្លឹប Dortmund មក​កាន់​ទឹក​ដី​ Old Trafford ហើយ​សង្ឃឹមថា Real Madrid លែង​ចង់បានកីឡាករ​រូបនេះហើយ។

          Real Madrid កំពុង​រក​មើល​ខ្សែ​ប្រយុទ្ធកណ្តាល​ប្រកដ​ដោយ​សក្តានុ​ពល​ម្នាក់​ និងចង់ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Robert Lewandowski ពីក្លឹប Bayern Munich ប៉ុន្តែ​ប្រហែលជា​មិន​អាច​អូសទាញ​កីឡា​ករ​រូបនេះ​ពី​ក្លឹប​អាល្លឺម៉ង់បានទេ ដូច្នេះ​ Aubameyang ជា​ជម្រើស​តែមួយគត់។ Aubameyang ត្រូវ​បាន​គេចាត់ទុក​ថា ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ដ៏លេចធ្លោនៅ​លើ​ទីផ្សារបច្ចុប្បន្ន​ ដូច្នេះ​​ Man Utd ប្តេជ្ញា​ត្រូវតែ​ទិញកីឡាករ​រូបនេះ​ឲ្យ​ទាល់តែបាន។ Aubameyang នឹងនៅតែជា​គោលដៅ​សំខាន់​មិនថា Ryan Giggs ឬ Jose Mourinho ចូលកាន់​តំណែង​គ្រូ​បង្វឹក​​នៅ​រដូវ​កាល​ក្រោយ​នោះទេ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់