adverise with khmeread Pep and manuel

Pellegrini បដិសេធការសហការជាមួយ Pep Guardiola

          គ្រូបង្វឹក​បច្ចុប្បន្នរបស់​​ Man City លោក Manuel Pellegrini បាន​ច្រាន ចោល​​ឱកាសសហការ​ជាមួយ​នឹង​លោក Pep Guardiola នៅ​ក្លឹប​​ City។គ្រូបង្វឹក​សញ្ជាតិ​ឈីលី​វ័យ​៦២​ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​ជ្រើ​សរើស​ការងារនៅ​ក្នុង​ក្រុម​ហ៊ុន City Football Group នៅ​ពេល​​លោក Guardiola ចូល​ស្នងតំណែង​របស់​លោក​នៅ​រដូវ​ក្តៅ​នេះ។​

          City​ មាន​ក្លឹប​ជា​ច្រើន​នៅ​ប្រទេសអូស្ត្រាលី​ ជប៉ុន និង​សហរដ្ឋអាមេរិក ហើយ​កំពុង​តែចង់​អភិវឌ្ឍ​យីហោ CFG បន្ថែម​ទៀត​នៅ​ប្រទេស​ចិន​និង​អាមេរិក​ខាងត្បូង។ ពួកគេ​ចង់​បាន​បទពិសោធ​របស់​លោក Pellegrini ដែល​ទទួល​បាន​អំ​ឡុង​អាជីព​​ដឹកនាំរបស់​លោក។ ប៉ុន្តែ​លោក Pellegrini បានប្រាប់ភ្នាក់ងាររបស់​លោកថា​ លោកចង់បន្ត​ការងារ​ជា​គ្រូបង្វឹក​កម្រិត​កំពូល ហើយ​ចាប់អារម្មណ៍​បំផុត​នោះគឺ​អាជីព​នៅ​ក្របខណ្ឌ​ព្រីមីញ៉េ​លីក។

          នៅពេល​នេះ លោក Pellegrini នឹង​ដើរចេញ​ពី​ពហុកីឡាដ្ឋាន Etihad ជា មួយនឹង​ប្រាក់​បង់ផ្តាច់៤លានផោន។ ក្លឹប​ជា​ច្រើន​នៅ​អេស្ប៉ាញ រុស្ស៊ី ចិន និង​អា មេរិក​ខាងត្បូង​កំពុង​ចាប់អារ​ម្មណ៍​នឹង​លោក​​ រួមទាំង​ក្លឹបនៅ​អង់គ្លេស​ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់