adverise with khmeread Diego simeone in talks

លោក Diego Simeone កំពុងស្ថិត​ក្នុងការ​ចរចា​ដើម្បី​ក្លាយជា​គ្រូបង្វឹក Chelsea ក្នុង​រដូវក្តៅ​ខាងមុខ​

​ក្លឹប​បាល់ទាត់ Chelsea កំពុងស្ថិត​ក្នុងការ​ចរចា​ជាមួយ​គ្រូបង្វឹក​របស់ Atlético Madrid គឺ​លោក Diego Simeone ដើម្បី​ក្លាយជា​អ្នកចាត់ការ​អចិន្ត្រៃយ៍​ក្នុង​រដូវក្តៅ​ខាងមុខ នេះ​បើ​យោងតាម​របាយការណ៍​នានា​ក្នុងប្រទេស​អង់គ្លេស​។ 

​បន្ទាប់ពី​បណ្តេញ​លោក Jose Mourinho ក្រុម​តោ​ខៀវ​បា​នព​ន្លឿ​ន​ដំណើរការ​ជ្រើសរើស​អ្នក​ស្នង​ដោយ​តែងតាំង​លោក Guus Hiddink ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។ ប៉ុន្តែ​គាត់​មិនមែនជា​គ្រូបង្វឹក​ដែល Chelsea ចង់​ឲ្យ​ដឹកនាំ​រហូត​នោះទេ ហើយ​បើ​យោងតាម​សារព័ត៌មាន Daily Express និយាយថា Chelsea កំពុង​ចរចា​ដើម្បី​នាំ​គ្រូបង្វឹក​របស់ Atlético Madrid មក​ដឹកនាំ​នៅ​រដូវ​កាល​ក្រោយ​។​

​ការចរចា​នេះ​ត្រូវបាន​គេ​អះអាងថា​បានធ្វើ​ឡើង​តាំងពី​ខែ​មុន​មកម្ល៉េះ ខណៈដែល​ម្ចាស់​ក្លឹប​តោ​ខៀវ លោក Roman Abramovich បាន​លួច​កោតសរសើរ​ស្នាដៃ​របស់​អ្នកចាត់ការ​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ជា​យូរ​មកហើយ​។​

​លោក Pep Guardiola ក៏ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការងារ​នៅ Stamford Bridge ដែរ ប៉ុន្តែ​វាសនា​របស់គាត់​ប្រហែលជា​ទៅ​ចូលរួម​ជាមួយ​ក្រុម​ផ្សេង​ហើយ ដោយ Chelsea បាន​ប្តូរ​ទិសដៅ​មក​ផ្តោតលើ​លោក Diego Simeone វិញ​។​

​បច្ចុប្បន្ន​គ្រូបង្វឹក​វ័យ ៤៥ ឆ្នាំ រូបនេះ​មិនអាច​និយាយ​ភាសា​អង់គ្លេស​បានទេ​ប៉ុន្តែ​គាត់​ចាប់អារម្មណ៍​ការងារ​នៅ Premier League ហើយ​ពេលវេលា​របស់គាត់​នៅ Atlético Madrid ក៏ដូចជា​មកដល់​ទីប​ញ្ច​ប់​ហើយ​ដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់