adverise with khmeread 71ef211b 9c59 4110 9dd7 f477649d132e

យុវជន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​៤​ផ្ទាំង​

     ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៤​ផ្ទាំង​បាន​រង​ការខូចខាត ដោយសារតែ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​ក្នុង​ល្បឿន​លឿន រេ​ចង្កូត​បុក​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន​​ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-7233 បើកបរ​ដោយ​យុវជន​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកជាំ ដោយ​បើក​តាម​ប​ណ្តោ​ផ្លូវ​ព្រះមុន្នីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន។​

     ពេលមកដល់​កន្លែង​កើ​តេ​ហ​តុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​បាក់​អស់​៤​កង់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹងត្របែក។​

     ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានមក​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់