adverise with khmeread C6bd1f07 4ee0 4faf af66 35f23930ad6e

ឆេះ​បន្ទប់​ភ្លើង​លេខ​២៦១​ទាំង​កណ្តាល​អា​ធ្រា​ត្រ​

    ភ្នំពេញ ៖ មាន​ករណី​ដាច់​ចរន្តអគ្គិសនី​នៅ​បន្ទប់​ភ្លើង​លេខ២៦១ ផ្លូវ២៧១ សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៦ នៅវេលា​ម៉ោង​១២ ​និង​៥០ នាទី។​

    មន្ត្រី​ជំនាញ​បញ្ជាក់ថា មូលហេតុ​បណ្តាលមកពី ឆេះ​ខ្សែ​តង់ស្យុង​ទាប (LV) ចេញពី​ក្បាល​ត្រង់​ស្វូ​រ​ចូល​ចង្កាក់​ហ្វុ​យ​ស៊ី​ប(LV)​។​

    ឥឡូវនេះ​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​តែពិនិត្យ និង​ធ្វើការ​ជួសជុល​ឲ្យ​អតិថិជន​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់