adverise with khmeread 1

​ហួសហើយ​! ប្រិយមិត្ត Arsenal មួយ​ក្តាប់​តូច​បាន​ច្រៀង​ឱ្យ Arsene Wenger ថា "​យើង​នឹង​រីករាយ​នៅពេលដែល​ឯង​ស្លាប់​"

​    ​ក្រុម​អ្នកគាំទ្រ​ក្រុម​កាំភ្លើង​មួយចំនួន​ត្រូវបាន​គេ​ថត​ជាប់​កំពុង​ច្រៀង​កំពុង​ច្រៀង​ចម្រៀង​ដៀលត្មះ​ថា "Arsene Wenger! យើង​នឹង​រីករាយ​នៅពេលដែល​ឯង​ស្លាប់​ក្នុង​ខែឧសភា​"​។​

​    ​កាយវិការ​ដ៏​គួរឱ្យ​ស្អប់ខ្ពើម​នេះ​ត្រូវ​បានឮ អំឡុង​ការតវ៉ា​ដោយ​ក្រុម​អ្នកគាំទ្រ​កាលពី​ថ្ងៃ​សៅរ៍​ជុំវិញ​ការ​ក្រាញ​អំណាច​នៅ​ក្លឹប​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​។​

​    ​ប្រិយមិត្ត​មួយចំនួន​បាន​លើ​បដា​ថា "​ដល់ពេល​វេលា​ផ្លាស់ប្តូ​រហើយ​' មុននឹង​ការប្រកួត​ចាប់ផ្តើម និង​អំឡុង​ការប្រកួត​និង​ក្រោយ​ការប្រកួត ប៉ុន្តែ​ការតវ៉ា​របស់​ពួកគេ​បាន​រលាយ​នៅពេលដែល​ក្រុម​អ្នកគាំទ្រ​ឯទៀត​បាន​ច្រៀង​ឈ្មោះ​របស់លោក Wenger​។​

​    ​ក្រោយ​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ គ្រូបង្វឹក Arsenal បាន​ទទួលស្គាល់ថា ក្រុម​អ្នកគាំទ្រ​បានបង្ហាញ​នូវ​សេចក្តីស្រឡាញ់​ដ៏​ឈឺចាប់​ជាជាង​ទង្វើ​ហួស​ព្រំដែន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់