adverise with khmeread 1

Dybala ថា Messi និង Ronaldo នឹង​បែក​កង់​នៅ​ប្រទេស​អ៊ីតាលី​

    ​ខ្សែប្រយុទ្ធ Juventus កីឡាករ Paulo Dybala បាន​ជះ​សម្តី​ធ្ងន់ៗ​ថា​ស្ទីល​លេង​បាល់ទាត់​នៅ La Liga គឺ "​កម្រោលចូល និង​មិនចេះ​ប្រយ័ត្ន​ទេ​"​។​

​    ​ហើយ​គាត់​បាន​និយាយទៀតថា Lionel Messi និង Cristiano Ronaldo នឹងមិន​ស៊ុត​បាន​ច្រើនៗ​ប្រសិនបើ​ពួកគេ​លេង​ក្នុង​ក្របខ័ណ្ឌ Serie A​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ក៏បាន​សរសើរ​ដល់ Atletico Madrid ដែល​បាន​នាំ​តិច​និក​បាល់ទាត់​មួយចំនួន​ទៅលេង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​គាត់​បាន​និយាយថា "​ខ្ញុំ​នឹង​និយាយថា ក្នុងប្រទេស​អ៊ីតាលី មានការ​ការពារ​ល្អ​និង​មាន​តិច​និក​ល្អ​ក្នុង​បាល់ទាត់​។ ក្លឹប​តូច​នឹងមិន​លេង​ទាំង​កម្រោល និង​មិន​ប្រុងប្រយ័ត្ន​តាមរបៀប​អេ​ស្ប៉ា​ញ​ទេ​។ ទោះជា​យ៉ាងនេះ​ក្តី Atletico Madrid កំពុង​ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​"​។​

​    ​គាត់​បាន​បន្តថា "Messi និង Cristiano Ronaldo នឹងមិន​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៨០ ទៅ ៩០ ក្នុងប្រទេស​អ៊ីតាលី​ឡើយ​។ ប្រហែល​ពួកគេ​នឹង​រកបាន ៤០ ដូច Higuain តែ​មិនមែន ៨០ ទេ​"៕

adverise with khmeread
ប្រភព៖ DreamTeamFC

មតិយោបល់