adverise with khmeread 1

Terry បង្ហើប​ឱ្យដឹងថា Thierry Henry គឺជា​ខ្សែប្រយុទ្ធ​ខ្លាំង​បំផុត​ដែល​គាត់​ធ្លាប់បាន​ជួប​

​    ​ខ្សែការពារ Chelsea កីឡាករ John Terry បាន​លាតត្រដាង​ឱ្យដឹងថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Arsenal លោក Thierry Henry គឺជា​គូប្រកួត​ដ៏​ពិបាក​បំផុត​ដែល​គាត់​ធ្លាប់​ប្រឈមមុខ​នៅក្នុង​ក្របខ័ណ្ឌ Premier League​។​

​    ​វីរៈបុរស​របស់ Chelsea បាន​ប្រាប់​វេ​ប​សាយ Goal ថា "​គូប្រកួត​ដ៏​ពិបាក​បំផុត​គឺ Thierry Henry! គាត់​គឹជា​កីឡាករ​ដ៏​ពិសេស​"​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើន​រណា​គឺជា​ដៃគូ​ខ្សែការពារ​ដ៏​ល្អ​បំផុត កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​បាន​ប្រាប់ថា "​កីឡាករ​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​លេង​ជាមួយ​នៅ Chelsea ច្បាស់​ជា Ricardo Carvalho​។ ចំពោះ​ជម្រើសជាតិ​អង់គ្លេស​គឺ Rio Ferdinand"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់