adverise with khmeread 1

​នៅពេល​ចាក​ចេញពី Man City លោក Pellegrini ថា ចង់​ដឹក​នាំនៅ​ក្របខ័ណ្ឌ Serie A

​    ​ជាមួយនឹង​ពេលវេលា​របស់លោក Manuel Pellegrini នៅ​ទឹកដី Etihad Stadium កាន់តែ​ខើច​ទៅៗ គ្រូបង្វឹក​សញ្ជាតិ​ឈី​លី​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា គាត់​ចង់​ផ្លាស់​ទៅ​ប្រទេស​អ៊ីតាលី ប៉ុន្តែ​គាត់​ក៏​មិនបាន​បដិសេធ​ប្រទេស​អេ​ស្ប៉ា​ញ​ដែរ​។​

​    ​គាត់​បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ថា "​ខ្ញុំ​ចង់​ដឹកនាំ​នៅ​ក្របខ័ណ្ឌ Serie A! វា​នឹង​ក្លាយជា​បទពិសោធន៍​ដ៏​អស្ចារ្យ​។ ខ្ញុំ​កំពុង​សម្លឹងមើល​នូវ​គម្រោង​ថ្មី​ដែល​នឹង​អនុញ្ញាតឱ្យ​ខ្ញុំ​ធ្វើ​ការងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹងមិន​បដិសេធ​កាល​វិលត្រឡប់​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​នោះដែរ​"​។​

​    ​គាត់​បន្តថា "​នៅក្នុង​ជីវិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​ចុះ​ញ​ម​នឹង​ការប្រកួតប្រជែង​នោះឡើយ​។ នៅពេលដែល​ខ្ញុំ​ជ្រើសរើស Malaga មាន​ក្លឹប​ធំៗ​ជាច្រើន​បានស្នើ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បានសម្រេច​ចិត្ត​ដឹកនាំ​ក្រុម​នោះ​ទៅ​ក្របខ័ណ្ឌ Champions League"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់