adverise with khmeread 1

Vidal ព្រមាន Bayern ថា Atletico នឹង​ឈរ​បិទ​ដើម្បី​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

    ​ក្រុម Bayern Munich មិនអាច​គ្រង​ជើងឯក Bundesliga បានទេ​បន្ទាប់ពី​ធ្វើបាន​ត្រឹម​លទ្ធផល​ស្មើ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ឥឡូវ​ក្រុម​កីឡាករ​កំពុង​គិត​អំពី​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Champions League ជើង​ទី​ពីរ​ដែល​នឹងត្រូវ​ប៉ះ​ជាមួយ Atletico Madrid ដែលជា​ការប្រកួត Bayern គិតថា ក្រុម​មកពី​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​ការពារ​លទ្ធផល ១-០ មិនឱ្យ​របូត​។​

​    ​ខ្សែបម្រើ Bayern កីឡាករ Arturo Vidal ដែល​មិនមាន​វត្តមាន​កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​និយាយថា "​ពួកគេ​នឹង​ឈរ​បិទ​! ខ្ញុំ​មិនឃើញ​ពួកគេ​ព្យាយាម​បុក​ពួកយើង​ដើម្បី​រក​គ្រាប់​បាល់​នោះទេ មានតែ​ចាំ​វាយបក​លឿនៗ​ប៉ុណ្ណោះ​"​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​ឈី​លី​រូបនេះ​បាន​និយាយថា "Bayern មាន​កិត្តិនាម​ដ៏​ល្អ​ហើយ​យើង​សង្ឃឹមថា នឹង​ឆ្លងទៅ​វគ្គ​បន្ទាប់​ជាមួយ​ជំនួយ​របស់​ក្រុម​អ្នកគាំទ្រ​និង​កីឡដ្ឋាន​របស់​យើង​។ យើង​នឹង​បង្ហាញ​ពី​កម្លាំងចិត្ត​របស់ Bayern ហើយ​យើង​នឹង​ព្យាយាម​ឱ្យអស់​លទ្ធភាព​របស់​យើង​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់