adverise with khmeread 1

​គ្រូបង្វឹក Man City ថា នឹង​បុក Real Madrid ទាល់តែ​បាន​គ្រាប់​បាល់​

    ​គ្រូបង្វឹក Manchester City លោក Manuel Pellegrini បាន​បង្ហើប​ឱ្យដឹងពី​ក្បួន​សម្រាប់​លេង​ជាមួយ Real Madrid នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​របស់គាត់​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​រក​គ្រាប់​បាល់​។​

​    ​អតីត​គ្រូបង្វឹក Villarreal, Real និង Malaga រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា ជា​គ្រូបង្វឹក​ដែល​ចូលចិត្ត​លេង​ក្បួន​បុក ហើយ​គាត់​នឹង​ប្រើ​ក្បួន​នេះ​សម្រាប់​ការប្រកួត​ជើង​ទី​ពីរ​នៃ​ក្របខ័ណ្ឌ Champions League ជាមួយ​ក្រុម​អធិរាជ​ស​។​

​    ​គាត់​បាន​និយាយថា "​យើង​នឹងមិន​ធ្វើដំណើរ​ទៅ​ទឹកដី Santiago Bernabeu ដើម្បី​បិទ​និង​ទប់​យក Clean Sheet នោះទេ យើង​នឹង​ព្យាយាម​គាបសង្កត់​នៅ​តំបន់​ជួរមុខ ដើម្បី​ប្រយុទ្ធ​និង​បន្ទាប់មក ស៊ុត​ចូល​តែម្តង​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​រំពឹង​ការ​វាយបក​ពី​សំណាក់ Madrid លើក​នេះ ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​ដ៏​ល្អ​ដើម្បី​បំបែក​ស្ថិតិ (​ស្ថិតិ​ល្អ​ក្នុងផ្ទះ​របស់ Real Madrid)"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់