adverise with khmeread Index

ចាប់មុខសញ្ញាគាស់ផ្ទះអ្នកស្រុកលួចទ្រព្យសម្បត្តិ៤នាក់

    ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍បឹងទំពុន និង ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ សហការគ្នាឃាត់ខ្លួននៅវេលាម៉ោង ៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី ២០ធ្នូឆ្នាំ២០១៥ សង្ស័យជាមុខសញ្ញាគាស់ផ្ទះនៅចំណុច អង្គការ ក្រុមទី៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
    ប៉ូលិសនិយាយថា ដំបូងជនសង្ស័យ៤នាក់ ជិះម៉ូតូ ៣គ្រឿង ដោយក្រុមនេះ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ យកម៉ូតូ ១ គ្រឿង ម៉ាក និច ពណ៌ សនៅចំណុច ភូមិចំរើនផល សង្កាត់បឹងទំពុនជាក់ស្តែងហើយបានបញ្ជូនទៅប៉ុស្តិ៍បឹងទំពុនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread

មតិយោបល់