adverise with khmeread 1

​ជម្រើសជាតិ​បាល់ទះ​ថៃ​ដែល​ត្រៀម​អូឡាំពិក​មកសុំ​ទឹកមន្ត​ពី​ព្រះសង្ឃ​ដែល​ជួយ​ឱ្យ Leicester ឈ្នះ Premier League

​    ​ក្រុម​ជម្រើសជាតិ​បាល់ទះ​នារី​ថៃ​បាន​សុំ​ទឹកមន្ត​ពី​ព្រះសង្ឃ ប្រា​ប្រ​មឹង​ក្រឡា​ឆាន បន្ទាប់ពី​តេជគុណ​បានធ្វើ​បាន​ជួយ​ក្រុម Leicester City គ្រង​ជើងឯក Premier League កាលពី​យប់មិញ​។​

​    ​ព្រះ​តេជគុណ ដែលជា​ទូទៅ​គេ​ស្គាល់​ថា ឆាវ​ឃុន​ថង​ឆា បាន​ទស្សន៍ទាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រុម​ជម្រើសជាតិ​បាល់ទះ​នារី​ថៃ​នឹង​ឆ្លងទៅ​ព្រឹត្តិការណ៍​អូឡាំពិក ២០១៦​។​

​    ​ប្រទេស​ថៃ​មិនដែល​ឆ្លងទៅ​ការប្រកួត​បាល់ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ម្តងណា​ឡើយ ប៉ុន្តែ​ឥឡូវ ជម្រើសជាតិ​បាល់ទះ​ថៃ​នឹងចូលរួម​ប្រកួត​ជម្រុះ​នៅក្នុង​ប្រទេស​ជប៉ុន​ចាប់​ថ្ងៃទី ១៤ ដល់ ២២ ខែឧសភា​នេះ ជាមួយនឹង​ក្រុម​កំពូល​ទាំង​បួន​នឹង​កក់​សំបុត្រ​ទៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល ដែល​ព្រឹត្តិការណ៍​អូឡាំពិក​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៥ ដល់ ២១ ខែសីហា​ខាងមុខ​។​

​    ​ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក ខី​អា​ទី​ពង​រេ​ដ​ឆា​តា​គ្រាង​កាយ ក្រុម​ជម្រើសជាតិ​បាល់ទះ​ទាំងមូល​បានធ្វើ​ការគោរព​ដល់​ព្រះ​តេជគុណ ប្រា​ប្រ​មឹង​ក្រឡា​ឆាន នៅ​វត្ត​ត្រេ​មី​ត​វី​តា​យា​រ៉ា​ម ឬក៏​ប្រាសាទ​ព្រះពុទ្ធ​មាស កាលពី​ថ្ងៃ​ចន្ទ​។​

​    ​តេជគុណ​បាន​មាន​សង្ឃដីកា​រថា "​ញោមៗ​កីឡាការិនី​សុទ្ធតែ​ចង់ទៅ​ព្រឹត្តិការណ៍​អូឡាំពិក​និង​ឈ្នះ​មេដាយ​! ពិតណាស់ ញោម (​ក្រុម​ជម្រើសជាតិ​បាល់ទះ​ស្រី​ថៃ​) នឹង​ឆ្លងទៅ​អូឡាំពិក​លើក​នេះ​។ អាត្មា​ចង់​ផ្តល់​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត​ដើម្បីឱ្យ​ញោម​ទាំងអស់គ្នា​ធ្វើ​ការឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រជាជន​ថៃ​និង​សម្រាប់​ប្រទេសជាតិ​"​។​

​    ​តេជគុណ​បាន​មាន​សង្ឃដីកា​ទៀតថា "​សមាគម​បាល់ទះ​ថៃ​បាន​បំពេញការងារ​ដ៏​ល្អ​អស់​រយៈពេល​ដ៏​យូរ​មកហើយ ពួកគេ​នឹងធ្វើ​បានល្អ​នៅ​ថ្ងៃ​អនាគត​"៕

adverise with khmeread
ប្រភព៖ Bangkok Post

មតិយោបល់