adverise with khmeread 731f7ebc 39f2 449d 9a6c e05df4579f8b

វាយ​ប្លន់​យក​ម៉ូតូ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​៣​នាក់

     ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​បីនាក់  ត្រូវបាន​ប៉ូលិស​ខណ្ឌដូនពេញ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​12​និង​45​នាទី​អា​ធ្រា​ត្រ​ថ្ងៃទី​3​ឧសភា​ឆ្នាំ​2016​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើហិង្សា​យក​ខ្សែក្រវាត់​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​លេខ​200​កែង​51​ភូមិ​1 សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ដូចខាងក្រោម​ ៖ ១-​ឈ្មោះ ពេជ្រ ចាន់ណា​រ័ត្ន​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៧៩ ផ្លូវ ៣៧១ សង្កា ត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ រាជ​ធា នី​ភ្នំពេញ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ​តឹ​ប ចំរើន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​នៅផ្ទះ​ស្នាក់ នៅផ្ទះ​លេខ២២៩ ផ្លូវ៦A សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​ និង៣-​ឈ្មោះ​កែវ វិចិត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​នៅផ្ទះ​ស្នាក់ នៅផ្ទះ​លេខ​៧១ ផ្លូវ​៣៧១​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំ​ពេញ​(​ឃាត់ខ្លួន​)។​  

     វ​ត្តុ​តាង​ចាប់យក​មាន ​៖ ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ព​ណ៍ស ពាក់​ផ្លាកលេខ​ភ្នំពេញ​ 1FT-3125 ដែលមាន​លេខ​តួ 305208 និង​លេខ​ម៉ាស៊ីន 305178 ជា​របស់​ជនរងគ្រោះ​និង ខ្សែក្រវាត់​ចំនួន​មួយ​ខ្សែ​ជា​រប​ស់ជនសង្ស័យ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំ​រឿង​តាម​និ​តី​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់