776af885 538a 4f7a 9ca0 259ca8e00c60

អគ្គិភ័យ​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​សង្កាត់​ស្ទឹងមានជ័យ​

     ភ្នំពេញ ៖ មាន​អគ្គិភ័យ​កំពុង​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ​ព្រែក​ទ័ល សង្កាត់​ស្ទឹងមានជ័យ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៣​ ឧសភា​ ឆ្នាំ​២០១៦​នេះ បណ្តាលឱ្យ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង បើទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា​ក៏ដោយ តែ​បាន​ជួយ​ទប់ស្កាត់​មិនឱ្យ​ឆេះ​ដាល​ដាល​ដល់ផ្ទះ​អ្នកជិតខាង​។​

     មន្ត្រី​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា ផ្ទះ​ដែល​ឆេះ​លេខ​៩១​ បេ​ក្រុម​២ ស្ថិតនៅ​ភូមិ​ព្រែក​ទ័ល មាន​ទំហំ​៤​គុណ​នឹង​៨​ម៉ែត្រ​ថ្ម​ក្រោម​លើ​ឈើ មាន​ម្ចាស់​ឈ្មោះ​ ព្រហ្ម ឈួន បាន​លក់​ឱ្យឈ្មោះ ​ហ៊ុល រ៉េត ភេទ​ស្រី​ អាយុ​៦១​ឆ្នាំ​ទើបនឹង​កក់​បាន​មួយ​ម៉ឺ​ន​ដុល្លារ នៅសល់​២​ម៉ឺ​ន​ដុល្លារ​ទៀត​មិនទាន់​បានប្រគល់​។​

     ចំពោះ​មូល​ហ​តុ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​សិន។ ប៉ុន្តែ​ប្រភព​បានឱ្យដឹងថា មូលហេតុ​មកពី​លក់​ផ្ទះ​ចែក​លុយ​ដល់​កូនៗ​មិន​ស្មើគ្នា ទើប​មានកូន​ម្នាក់​ដុត​ផ្ទះ​ចោល​ហើយ​គេចខ្លួនបាត់​។​

     ប្រតិបត្តិការ​នេះ ប៉ូលិស​បាន​បញ្ជូន​រថ​យន្ត​៥​គ្រឿង​ហើយ​បាញ់​ទឹក​អស់​៥​រថយន្ត ទើប​អាច​ត្រួតត្រា​សភាពការណ៍​បាន​ទាំងស្រុង៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់