adverise with khmeread Zayn and gigi main

Zayn Malik និង Gigi Hadid បង្ហាញភាពស្និទ្ធស្នាលលើកដំបូង ក្នុងឋានៈជាគូស្នេហ៍

           Zayn Malik  និង Gigi Hadid បានបង្ហាញ​មុខ​លើក​ដំបូង​​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធីសមោសរ​ក្នុង​ឋានៈ​ជា​គូស្នេហ៍​ថ្មីថ្មោង។

          គូស្នេហ៍មួយគូនេះហាក់ដូចជាមាន​ទំនុក​ចិត្ត​ណាស់នៅ​ពេល​បង្ហាញ​មុខ​នៅ​សារមន្ទីរ Metropolitan Museum of Art ហើយ​កាន់ដៃ​គ្នា​យ៉ាងណែនក្នុង​កម្ម​វិធី​សមោសរ Met Gala ប្រចាំឆ្នាំ។

          Gigi ដែល​ទើបនឹង​ប្រារព្ធខួបកំណើត​គម្រប់២១​ឆ្នាំ​នាពេល​ថ្មីៗ​នេះ មើល​ទៅហាក់ដូចជា​ស្រស់ស្អាតមែនទែនជាមួយនឹង​ឈុត​រ៉ូបពណ៌ខ្មៅ​វែង​ដល់​ចុង​ជើង​​ធ្វើ​ពីសូត្រយ៉ាងប្រណិត។

          អ្នក​ទាំងពីរ​បាន​បង្ហាញស្នាមញញឹមនៅ​ចំពោះមុខ​ម៉ាស៊ីនថត​ ព្រម​ទាំង​បង្ហាញ​ភាពស្និទ្ធិ​ស្នាល​នៅចំពោះមុខភ្ញៀវ​ដែលកំពុង​ចូល​រួម​ផងដែរ៕

adverise with khmeread

មតិយោបល់