adverise with khmeread 57c7655a 722b 4103 a439 312f09199002

រថយន្តបុក​គ្នា​ជាមួយ​ម៉ូតូ​របួសធ្ងន់​បីនាក់ អ្នកបើកបរ​រត់​បាត់​

    កណ្តាល​៖ រថយន្ត​មួយគ្រឿង​បាន​បើក​បុក​គ្នា​ជាមួយ​ម៉ូតូ​របួសធ្ងន់​បីនាក់ ហើយ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំនុច​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត​លេខ​២៥-២៦ ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា  គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ របួសធ្ងន់​បីនាក់ ស្រី​ពីរ​នាក់ និង ប្រុស​ម្នាក់​។ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ពាក់​ផ្លាកលេខ​ភ្នំពេញ ​1FD-8803 ​បើកបរ​ដោយ​ឈ្មោះ​រ័ត្ន ប្រុស ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រួម​ដំណើរ​ពីរ​នាក់​ទៀត ១-​ឈ្មោះ​ ផន រ៉េ​ម ​ភេទ​ស្រី ​អាយុ​៥០​ឆ្នាំ ​និង២-​ឈ្មោះ ​ទេព ម៉េ​ត​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​។ អ្នក​ទាំងបី​រស់នៅ​ភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ​បាន បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​បត់​ឆ្លងទៅ​លិច​។​

    លុះដល់​ចំណុច​ខាងលើ​រថយន្ត​បង្កហេតុ​ម៉ាក​តី​តាន់ ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A-0762​ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា​បាន​បើក​បុក​ពីក្រោយ​ពេញទំហឹង​តែម្តង ហើយ​អ្នក​បើកឡាន​បាន​រត់គេច​បាត់​។​

    ប៉ូលិស​បន្តថា ករណីនេះ​មកពី​ម៉ូតូ​លឿន​បត់​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន ក៏​បណ្តាលឱ្យ​រថយន្ត​គេច​មិនទាន់​បុក​តែម្តង​។​ចំណែក​វត្ថុតាង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រង់ចាំ​ភាគី​ទាំងពីរ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ជា​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់