អតីតកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ពិភពលោក David Beckham បានបញ្ចប់ថ្ងៃប្រារព្ធពិធីខួបកំណើតរបស់ខ្លួនជាមួយនឹងភរិយា និងកូនៗរបស់គាត់ ជាមួយនឹងនំខេកសូកូឡារាងដង្កូវដ៏ស្រស់ស្អាតមួយសម្រាប់ឱកាសដល់ពិសេសរបស់គាត់។
ជាមួយនឹងពន្លឺភ្លើងទៀនបួនដើមដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបួងសួងជាច្រើនក្នុងឱកាសពិធីខួបកំណើត អតីតកីឡាករបាល់ទាត់ឆ្នើមវ័យ ៤១ ឆ្នាំរូបនេះបានចែកចាយរូបថតសខ្មៅមួយសន្លឹកជាមួយនឹងនំខេកដ៏ពិសេសដែលគាត់ទទួលបានពីកូនប្រុសសំណព្វទាំងបួនរបស់គាត់គឺ Brooklyn, Romeo, Cruz និង Harper ។
Beckham ក៏បានប្រើប្រាស់ឱកាសដ៏ពិសេសមួយនេះដើម្បីផ្ញើសារថ្លែងអំណរអរគុណទៅដល់រាល់បណ្តាអ្នកនិយមគាំទ្រ និងស្រឡាញ់រូបលោកនៅលើបណ្តាញសង្គម Instagram ផងដែរ៕
