អតីតអ្នកគ្រងដំណែងជើងឯកកីឡាចម្បាប់អូឡាំពិកមួយរូបត្រូវបានគេប្រទះឃើញវាយប្រតាយប្រតប់គ្នាជាមួយមន្ត្រីនគរបាលអ៊ុយក្រែន ដែលបានព្យាយាមចូលទៅជិតដើម្បីចាប់ខ្លួនគាត់ដោយសាររូបគាត់មានផ្ទុកនៅសារធាតុស្រវឹងខណៈពេលដែលកំពុងបើកបរនៅលើផ្លូវសាធារណៈ។
Vyacheslav Oliynyk ដែលជាម្ចាស់មេដាយមាសតំណាងឱ្យប្រទេសអ៊ុយក្រែននៅក្នុងព្រឹត្តិការណ៍កីឡារអូឡាំពិកទីក្រុងអាត្លង់តាឆ្នាំ ១៩៩៦ រូបនេះ ត្រូវបានវាយប្រហារដោយស្ព្រាយ៍បង្ហូរទឹកភ្នែក និងដំបងពីសំណាក់មន្ត្រីនគរបាលដែលព្យាយាមចូលចាប់រូបគាត់នៅក្នុងទីក្រុងគៀវ។
Vyacheslav ត្រូវបានគេបញ្ជាក់ថារូបគាត់ទើបតែបានចាកចេញពីកម្មវិធីខួបកំណើតគម្រប់ខួប ៥០ឆ្នាំរបស់ខ្លួនមុនពេលដែលគាត់បានធ្លាក់ចូលទៅក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះ។
ទោះជាយ៉ាងណាក្តី អតីតម្ចាស់មេដាយមាសអូឡាំពិករូបនេះក៏បានបញ្ជាក់ផងដែរថា រូបគាត់មិនបានបាត់បង់នូវបច្ចេកទេសដ៏ពិសេសរបស់គាត់អ្វីមួយនោះឡើយ ក្រោយពីបានខកខានប្រើអស់រយៈពេលជាជាងពីរទសវត្សរ៍កន្លងមកនេះ៕
