adverise with khmeread Madonna

Madonna! ខ្ញីកាន់តែចាស់កាន់តែហឹរ!

          តារា​ចម្រៀង​ប៉ប់ជើងចាស់ Madonna បាន​ត្រឡប់​មក​បង្ហាញមុខ​ជា​ថ្មីក្នុង​កម្មវិធីសមោសរ​ Met Gala ដែលសម្បូរដោយ​តារា​ល្បីៗក្នុងពិភពសិល្បៈ​ ជាមួយ​នឹង​ការ​បង្ហាញម៉ូតសម្លៀក​បំពាក់ថ្មីនិង​ប្លែក​ពីតារា​ផ្សេងៗ។

          តារា​ចម្រៀង​ស្រីវ័យ៥៧​ឆ្នាំ​រូបនេះបានតាំងចិត្ត​រួច​ហើយ​ថា នឹងធ្វើ​ឲ្យ​ភ្ញៀវ​ទាំង​អស់​​បង្វែរ​ចក្ខុ​របស់ពួកគេ​សម្លឹងមក​រក​គាត់ ជា​ពិសេស​ត្រង់កំប៉េះគូទ​របស់​គាត់​តែ​ម្តង។​ ជាមួយនឹង​ឈុត​ពណ៌ខ្មៅរឹបរាងយ៉ាងណែន​ក្តន់តាំងពី​លើ​ដល់​ក្រោម​ Madonna បាន​បញ្ចេញ​កំប៉េះគូទទាំង​សងខាង​ និង​បាន​បង្ហាញ​ល្វែង​ខាងលើ​យ៉ាងទ្រលុក​ទ្រលន់​ធ្វើឲ្យ​អ្នក​ចូល​រួម​គយ​គន់​ស្ទើរតែមិន​ហ៊ាន​ព្រិចភ្នែក។

          តារាចម្រៀង​ដ៏ល្បីល្បាញ​រូបនេះ​បានបង្ហាញមុខ​នៅ​លើ​កម្រាល​ព្រំ​ ឈរ​កាច់រាង​ឲ្យ​គេថត​រូប​ប្រកបដោយមោទនភាព​ ដោយយក​ដៃច្រត់ចង្កេះ​និង​បញ្ចេញ​ស្នាម​ញញឹម​ពព្រាយ​តែម្តង៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់