adverise with khmeread 22d28bde 01fe 4654 8f23 65ce45a14a1b

បើក​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បុក​ស្លាប់

    ព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​មិន​ប្រ័​ត្ន​ត្រូវ​រថយន្ត​ហាយ​ប្រ៊ី​ត​​បុក​ពេញទំហឹង​កាលពី​ថ្ងៃទី​០៣​ ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១០​ព្រឹក នៅលើ​ផ្លូវជាតិ​លេខ​8 ត្រង់ចំណុច ផ្លូវ​ចូល​រោងចក្រ​(​ចិន​) ស្ថិតក្នុង​ភូមិ​ពាន​ភ្លើង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង។​

    ប្រភពពី​សម្ថ​កិច្ច​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ រវាង​ម៉ូតូ ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ និង រថយន្ត​ម៉ាក​តូ​យូ​តា​ហាយ ប្រ៊ី​ត​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2AC-1238 បើកបរ​ដោយ​ឈ្មោះ កៃ រិ​ទ្ធិ ភេទ ប្រុស អាយុ​៣២​ឆ្នាំ  នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បើកបរ​ស្រប​ទិស​គ្មា ពី​កើ​តទៅ​លិច​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ ម៉ូតូ បាន​បត់ ឆ្វេង ក៏ត្រូវ​រថយន្ត បុក​ពី​ចំហៀង បណ្តាលឱ្យ​អ្នកបើកបរ ម៉ូតូ ឈ្មោះ​រៀល លន់ ភេទ​ប្រុស អាយុ៧២ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្ទរ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

    បច្ចុប្បន្ន​រថយន្ត និង​អ្នកបើកបរ ត្រូវបាន​ឃាត់ខ្លួន ដើម្បី​ចាត់ការ​តាម​និតិ​វិធី។ ចំណែក​សាកសព​ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើ​បុ​ណ្ប តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់