adverise with khmeread 82f28961 e3a6 4e17 a217 17c652e80f81

ឃាត់ខ្លួន​ជនសង្ស័យ​បាន​១​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ១នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ ម៉ោង​០១​នៅ​ចំណុច​មុខផ្ទះ​សំណាក់ណៃ ផ្លូវ​លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧មករា​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ជា ទូច ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ១៣​អឺ​៣ ផ្លូវ១៨២ ភូមិ៧សង្កាត់ អូរឫស្សី​ទី៤ ខណ្ឌ៧មករា​។ វត្ថុតាង​ដកហូត ៖ ម្សៅ​ក្រាមពណ៌សថ្លា ០១កញ្ចប់​តូច , ម៉ូតូ០១គ្រឿង ម៉ាកគុប​មូល ពណ៌ស្លែ ពាក់​ស្លាក​លេខ ភព​-1​ក​-7181 , ទូរ​សព្ទ័​ដៃ០១គ្រឿង ម៉ាក​ណូគា១២៨០ លេខ 096 360 8669 , ប្រាក់រៀល២០០០០​រៀល។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃ វេលា​ម៉ោង និង​ទីកន្លែង​ខាងលើ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ៧​មករា បាន​ល្បាត​ក្នុង​មូលដ្ឋានជាប្រចាំ។ លុះ​មកដល់​ចំណុច​ខាងលើ ក៏​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ កម្លាំង​ប៉ូលិស​ឃើញ​ក៏​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ឃើញ​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា០១កញ្ចប់​តូច​នៅក្នុង​ហោប៉ៅ​ជនសង្ស័យ ហើយ​បាន​នាំខ្លួន​មក​អធិការដ្ឋាន​។​

     ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ខាងលើ ក៏បាន​នាំយកមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់