adverise with khmeread Vardy

Jamie Vardy ទទួលបាន​ពាន​កីឡាករ​ឆ្នើម FWA ប្រចាំឆ្នាំ​នៅ​អង់គ្លេស​

​    ​កីឡាករ​ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្លឹប Leicester ត្រូវបាន​ជាប់ឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​២០១៦ នៅ​អង់គ្លេស​ដោយ​សមាគម​អ្នកសរសេរ​ព័ត៌មាន​កីឡាករ​បាល់ទាត់ (FWA)​។ Vardy បាន​និយាយថា “​វា​ជា​កិត្តិយស​ធំធេង​ណាស់​ដែល​ទទួលបាន​ពាន​ដ៏​ថ្លៃថ្លា​នេះហើយ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកទទួលពាន​ដែល​រួមទាំង​កីឡាករ​ឆ្នើមៗ​មួយចំនួនទៀត​។​

​    ​Vardy ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ក្នុងចំណោម​អ្នកកាសែត​២៩០​នាក់​គឺ​នាំមុខ​មិត្ត​រួម​ក្រុម Riyad Mahrez និង​កីឡាករ N`Golo Kante​។ ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ​រកបាន​២៤​គ្រាប់​សម្រាប់​ក្លឹប Leicester និង​ប្រទេស​អង់គ្លេស​នៅ​រដូវ​កាល​នេះ ហើយ Leicester កាន់តែ​ខិត​ទៅរក​ការ​គ្រង​តំណែង​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​     Vardy នឹង​ទទួលពាន​កិត្តិយស FWA នេះ​ដែល​បានចាប់ផ្តើម​ផ្តល់ជូន​កី ឡាករ​តាំងពី​ឆ្នាំ​១៩៤៨ នៅ​កម្មវិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​មួយ​ក្នុង​ទីក្រុង ឡុង​ដ៍​នៅ​ថ្ងៃទី​១២​ខែឧសភា​។ កីឡាករ​ដទៃទៀត​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិក FWA មានដូចជា​ខ្សែប្រយុទ្ធ Harry Kane របស់ Tottenham ខ្សែ បម្រើ Dimitri Payet របស់​ក្លឹប West Ham ខ្សែប្រយុទ្ធ Sergio Aguero និង Kevin De Bruyne របស់ City និង​ខ្សែបម្រើ Dele Alli របស់ Spurs៕

adverise with khmeread

មតិយោបល់