adverise with khmeread Article 0 1f6101b600000578 213 634x368

បើ​ពួក ISIS បរាជ័យ​នឹងមាន​ពួក​ជី​ហាដ ១៥ ក្រុម​ទៀត​ចូលខ្លួន​មក​ជំនួស​

​ក្រុម​ធនាគារ​គំនិត (Think Tank) ដែល​គាំទ្រ​ពីក្រោយ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Tony Blair បាន​អះអាងថា ពួក​ជី​ត​ហាដ​ចំនួន ១៥ ក្រុម​ទៀត ដែលមាន​គ្នីគ្នា​ចំនួន ៦៥.០០០ នាក់​បាន​កំពុង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលមក​ជំនួស​ក្រុម​អាយ​ស៊ី​ស (ISIS) នៅក្នុង​ប្រទេស​ស៊ី​រី ប្រសិនបើ​ក្រុម​នេះ​ត្រូវបាន​បំបាក់​។  

​កាសែត The Sunday Times បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​មួយចំនួន​ក្នុងចំណោម​នោះ​មាន​គម្រោង​វាយប្រហារ​លោកខាងលិច ខណៈដែល​ក្រុម​លេខ ១ មាន​ឈ្មោះថា ចា​បាប អាល់​នូ​ស្រា (Jabhat al-Nusra) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​អាល់​កៃ​ដា​នៅ​ស៊ី​រី​។   

​ក្រុម​ធនាគារ​គំនិត​របស់លោក Tony Blair បាន​ព្រមាន​ថា ការវាយប្រហារ​របស់​អង់គ្លេស និង​ក្រុមចម្រុះ​អន្តរជាតិ​ទៅលើ​ពួក​អាយ​ស៊ី​សអា​ចនឹង "​បរាជ័យ​តាមបែប​យុទ្ធសាស្ត្រ​" ប្រសិនបើ​ពួកគេ​មើលរំលង​ក្រុម​ផ្សេងទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​ស៊ី​រី ហើយ​ថា ៦០ ភាគរយ​នៃ​ក្រុម​ឧទ្ទាម​ទាំងនោះ​គឺ​សុទ្ធតែជា "​ពួក​ជ្រុលនិយម​អ៊ីស្លាម​"​។ 

​ក្រុម​ចា​បាប​អាល់​នូ​ស្រា​បាន​គ្រប់គ្រង​ទឹកដី​ដ៏​សំខាន់​មួយចំនួន​រួចទៅហើយ​នៅ​ខេត្ត​អ៊ី​ដ​លី​ប (Idlib) ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី និង​បាន​ដាក់ចេញ​ច្បាប់​អ៊ីស្លាម​ដ៏​តឹងរ៉ឹង ក្រោយពី​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ក្នុងស្រុក​ក៏ដូចជា​កងកម្លាំង​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី អាសាដ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់