adverise with khmeread 1442372831 8236

ម៉ិ​ក​ស៊ិ​ក​ហាម​រថយន្ត ៤០% បើកបរ​លើ​ដងផ្លូវ ដោយសារ​បរិស្ថាន​ក្នុង​ទីក្រុង​ឈានដល់​កម្រិត​អាសន្ន​

​    ​ក្រុមមន្ត្រី​ក្រុង​ម៉ិ​ក​ស៊ី​កូ​បានចេញ​សេចក្តីប្រកាស​អាសន្ន​ស្តីពី​ការបំពុល​ខ្យល់អាកាស​ថ្មី​មួយ ដែល​មានន័យថា យានយន្ត​ចំនួន ៤០ ភាគរយ​នឹងត្រូវ​ហាមឃាត់​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល​បណ្តា​ឧស្សាហកម្ម​នានា​នឹងត្រូវ​តម្រូវឱ្យ​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​។ 

​    ​ផ្សែង​ក្នុង​ទីក្រុង​ធំ​ដែលមាន​ប្រជាជន ២០ លាន​នាក់​នេះ​ចាប់ផ្តើម​អាក្រក់​ខ្លាំង​កាលពី​ខែមីនា ដោយ​ញ៉ាំងឱ្យ​ក្រុម​អាជ្ញាធរ​ចេញ​សេចក្តី​ប្រកាសអាសន្ន​លើកទីមួយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ និង​ជំរុញ​កែលម្អ​ច្បាប់​ចរាចរណ៍​ថ្មី​រហូតដល់​ខែមិថុនា​ខាងមុខ​។ 

​    ​ច្បាប់​ថ្មី​នេះ​នឹង​រក្សា​រថយន្ត ១ ក្នុងចំណោម ៥ គ្រឿង​ឱ្យនៅ​លើផ្លូវ​ថ្នល់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ការប្រកាសអាសន្ន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​អាច​នឹង​បង្កើន​ការហាមឃាត់​ទ្វេដង​នៅ​ថ្ងៃ​អង្គារ​នេះ​។ រថយន្ត​ចំនួន ៥,៥ លាន​គ្រឿង​បានធ្វើ​ចរាចរណ៍​នៅ​ថ្ងៃ​ធម្មតា​ក្នុង​ទីក្រុង​មួយ​នេះ​។ 

​    ​គណៈកម្មការ​បរិស្ថាន​ក្រុង ដែល​រាប់បញ្ចូល​ទាំង​អាជ្ញាធរ​មកពី​រដ្ឋធានី និង​បណ្តា​រដ្ឋ​ជុំវិញ ក៏បាន​បង្គាប់​ឱ្យ​បណ្តា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​តិ៍ គីមី ឱសថ ប្រេង និង​ថាមពល​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​ឱ្យបាន ៤០ ភាគរយ​ផងដែរ​។ 

​    ​ការប្រកាសអាសន្ន​បាន​ធ្វើឡើង​បន្ទាប់ពី​កម្រិត​អូហ្សូន​បាន​ឡើងដល់ ១៦១​ពិន្ទុ លើស​កម្រិត​ធម្មតា ១៥០​ពិន្ទុ​៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread

មតិយោបល់