adverise with khmeread A31f0bf5 5e05 424e a496 7f3a679db2e9

ការ​ចរាចរណ៍​គ្រឿងញៀន​បាន​វាយលុក​ចូលក្នុង​សាលារៀន​កៀន​ឃ្លាំង​

     ភ្នំពេញ ​៖ សមត្ថកិច្ច​បាន​ចុះ​ចាប់​ជនជាតិ​យួន​២​នាក់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រឿង​ញៀន កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ នេះ បានធ្វើឱ្យ​មាតាបិតា​សិស្ស​មានការ​បារ​ម្ភយ៉ាង​ខ្លាំង​ចំពោះ​អនាគត​កូនៗ​ពួកគាត់។​

     ពេល​ឃើញ​ហេតុការណ៍​នេះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងៗ ពី​ការរីក​រាលដាល​បញ្ហា​គ្រឿងញៀន​ប​ង្វ​ក់​ក្មេងៗ​នៅតាម​សាលារៀន ដូចជា​ករណី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​មក​លក់​ថ្នាំញៀន​ឱ្យ​កូនសិស្ស​នៅក្នុង​បរិវេណ​សាលា​បឋមសិក្សា ដែល​សុទ្ធតែ​ក្មេងៗ​កំពុង​សិក្សា ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​អនាគត​ពួកគេ​យ៉ាងធ្ងន់ធ្ងរ​។​

     ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ និងសមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តា​លុបបំបាត់​បញ្ហា​គ្រឿងញៀន​ឱ្យបាន បើ​ពុំ​នោះទេ​កូន​ខ្មែរ​នឹង​ក្លាយទៅជា​ជាតិ​សាសន៍​មួយ​ចូលចិត្ត​ប្រើ​ហិង្សា លួច ឆក់ ប្លន់ ជាក់​ជាមិនខាន។​

     ថ្មីៗ​នេះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មានប្រសាសន៍​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាវុធហត្ថ​ក្រុង​ថា «កម្ពុជា​ដល់ពេល​ប្រកាសអាសន្ន​បញ្ហា​គ្រឿងញៀន​ហើយ»​។ បន្ទាប់ពី​នោះមក​គេ​សង្កេតឃើញថា ខាង​អាវុធហត្ថ​ហាក់​បាន​ខិតខំ​បង្ក្រាប​ករណី​គ្រឿងញៀន​ខ្លាំងណាស់ រហូតដល់​មាន​មន្ត្រី​អាវុធហត្ថ​ពលី​ជីវិត​ទៀតផង។​

     ប៉ុន្តែ​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ហាក់ដូចជា​នៅ​ធូរ​ដៃ​នៅឡើយ គឺ​បង្ក្រាប​បានតែ​ករណី​តូចតាច​មិនសូវ​ប៉ះ​"​ត្រី​ធំ​"​ប៉ុន្មាន​ឡើយ។ ដូចនេះ ប្រជាពលរដ្ឋ​សូម​ស្នើ​ដល់​ស្ថាប័ន​ទាំងអស់​រួបរួមគ្នា​ឡើង​ដើម្បី​លុបបំបាត់ ចៀសវាង​ចំពោះ​ការរិះគន់​ដល​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​»​ដែល​មានតែ​នៅលើ​ក្រដាស់។​

     ចំណែក​លោក​អភិបាល​រាជធានី​ភ្នំពេញ​វិញ​ក៏បាន​លើកឡើង​ដែរ​ថា​«​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ដែលមាន​ទីតាំងនៅ​ខណ្ឌ​សែន​សុខ​អាច​ផ្ទុក​អ្នកញៀន​ថ្នាំ​ត្រឹម​ជាង​៣០០​នាក់​ប៉ុណ្ណោះ បច្ចុប្បន្ន​មាន​អ្នកញៀន​ថ្នាំ​ទៅ​អប់រំ​កែប្រែ​ជាង​១០០០​នាក់​ឯណោះ »។​

     យោងតាម​ទំហំ​នៃ​ការរីក​រាលដាល​កាន់តែ​ធំ​ឡើងៗ វា​កាន់តែ​ទាមទារ​ឱ្យ​ស្ថាប័ន​ទាំងអស់ រួមជាមួយ​ប្រជាពលរដ្ឋ​មេត្តា​លុបបំបាត់​បញ្ហា​នេះ​ជាបន្ទាន់​បំផុត ព្រោះ​នៅទីណា​ក៏មាន​ការលក់ដូរ​និង​ប្រើ​គ្រឿងញៀន ដូច​លក់​ស្ករ​គ្រាប់​អីចឹង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់