adverise with khmeread E64abfe8 a299 46f9 be1b fd73ddac6f8c

ឃាត់​ចោរឆក់​ខ្សែក​.​ប្រុស​ស្រី​៥​នាក់ ឆក់​ខ្សែក​.​ក្នុង​ពិធីបុណ្យ​បញ្ចុះសីមា​

     ឧ​ត្ត​រ​មានជ័យ​៖ ជនសង្ស័យ​ប្រុស​ស្រី​៥​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អន្លង់វែង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​២០​នាទី យប់​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា ចំណុច​វត្ត​ថ្លា​ត ស្ថិតនៅ​ភូមិ​ទួល​ក្រឡាញ់ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

     ប៉ូលិស​និយាយថា  ជនសង្ស័យ សរុប​ចំនួន​៥ នាក់ ស្រី​៣ នាក់  មានឈ្មោះ​ដូចខាងក្រោម  ៖ ១-​ឈ្មោះ ហួត ស្រីអូន ភេទ​ស្រី អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ​ស្គន់ ឃុំ​ស្គន់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ( ជនដៃដល់ ) ២-​ឈ្មោះ ឡូញ ស៊ី ភេទ​ប្រុស ៣៥ ឆ្នាំ រស់នៅ​ភូ​ស្គន់ ឃុំ​ស្គន់  ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម  ( ប្តី​ជនដៃដល់ )៣-​ឈ្មោះ យ៉េន វណ្ណៈ ភេទ​ស្រី អាយុ​៤៩ ឆ្នាំ រស់នៅ​ភូមិ​គោគ​តា​គង​កើត ឃុំ​គោគ​តា​គង ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ៤-​ឈ្មោះ គិ​ន ឈឿន  ភេទ​ប្រុស អាយុ​៥១ ឆ្នាំ រស់នៅ​ភូមិ​គោគ​តា​គង​កើត ឃុំ​គោគ​តា​គង ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង និង​៥-​ឈ្មោះ ឈឿន ធីតា  ភេទ​ស្រី​១៦ ឆ្នាំ រស់នៅ​ភូមិ​គោគ​តា​គង​កើត ឃុំ​គោគ​តា​គង ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។​

     ប៉ូលិស​បន្តថា  ជនសង្ស័យ​ទាំង​៥ នាក់ បានធ្វើ​សកម្មភាព យក​កន្ត្រៃ​កាត់​យក​ខ្សែក​ផ្លាក​ទីន  ទម្ងន់ ៣ ជី  ពី​ជនរងគ្រោះ​ឈ្មោះ លី សុខ​ឃាង ភេទ​ប្រុស អាយុ ១​ឆ្នាំ ៦ ខែ ម្តាយ​ជនរងគ្រោះ​ឈ្មោះ ខ្លឹម ង៉ិ​ក អាយុ​២៩ ឆ្នាំ រស់នៅ​ភូមិ កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។​

      ករណីនេះ​កម្លាំង​ប៉ូលិស​ស្រុក​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង ០៥ នាក់ បច្ចុប្បន្ន​សាកសួ​រកសា​ង​សំណុំរឿង​៕​

adverise with khmeread

មតិយោបល់