adverise with khmeread C72eb21e 10f6 4896 95d8 7f9612c8fa90

ស្រឡាញ់ទ្រព្យគេនៅមិនបានយូរ! ជនបរទេស​កំពុង​ចុះ​មុជទឹក​សមុទ្រ ឆ្លៀតឱកាសលួច​ទ្រព្យសម្បត្តិគេ​ជាប់​ខ្នោះ​ប៉ូលិស​

     ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ចាប់ខ្លួន​ខណៈ​កំពុថ​ធ្វើ​សកម​ម​ភាព​លួច​ទ្រព្យសម្បត្តិ​ជនបរទេស កំពុង​ចុះ​មុជទឹក​សមុទ្រ​កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៣​មេសា​នេះ​ស្ថិតនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

      ប៉ូលិស​និយាយថា  កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បានចេញ​ល្បាត ពួន ស្ទាក់ បង្ក្រាប​ចាប់បាន​ជនសង្ស័យ​១​នាក់ ភ្លាមៗ​នៅ​កន្លែងកើតហេតុខណៈ​ពេ​ៀ​ជនសង្ស័យ​បានធ្វើ​សកម្មភាព លួច​យកលុយ​ជនរងគ្រោះ​កំពុង​ចុះ​ងូតទឹក​សមុទ្រ ដោយ​ទុក​ខោ​ព្យួរ​នៅលើ​ដើម​ស្ងា​វ ក្បែរ​មាត់សមុទ្រ ដែល​ជនរងគ្រោះជា​ជនជាតិ​ហ្វាំ​ង​ឡង់ មុខរបរ​ទេសចរណ៍  ។​

       ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង ងុ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​០១ ក្រុង​-​ខេត្ត​ព្រះសីហនុ (​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធធានា​គារ​១​ឆ្នាំ ពីបទ​លួច​ម៉ូតូ )​។​សម្ភារៈ​បាត់បង់​រូ​ម​មាន​៖១.​លុយ ១០$ ,  ២.​លុយ ១៣.០០០​រៀល​។ ចំណែក វត្ថុតាង​ចាប់យក​បាន ៖១.​លុយ ១០$, ២.​លុយ​១៣.០០០​រៀល​,៣. ម៉ូតូ C125  ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០១៥ ដែលមាន​លេខ​តួ និង​លេខ​ម៉ា​ស៉ី​ន ៨០៤៣៥៨១ ស្លាក​លេខ ក្រុងព្រះសីហនុ 1A-5563 (​មធ្យោបាយធ្វើ​សកម្មភាព )​។​

     បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

 

adverise with khmeread

មតិយោបល់