adverise with khmeread Untitled 1

អកតញ្ញូ​! យក​កាំបិត​និង​ទួ​ណឺ​វី​ស​ដេញ​ចាក់​ម្តាយ​ដូច​អ​ង្គុ​លិ​មារ ជាប់​ខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កូន​យក​កាំបិត និង​ទួ​ណឺ​វី​ស​គំរាម​ដេញ​ចាក់​ម្តាយ​ទារលុយ​កើតឡើង កាលពី​ថ្ងៃទី​០៣​ឧសភា​ឆ្នាំ​២០១៦ ម៉ោង​៩​និង ៣០​នាទី នៅ​ចំណុច​ផ្ទះ​លេខ​១១​ស្ទួន ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ប៉ូលិស​ចាប់​វ៉ៃខ្នោះ ។​

   ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​សយ សុ​ទ្ធី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។​

   ចំណែក​ជនសង្ស័យ​ឈ្មោះ​ហូ ចំរុង ហៅ​ម៉ូ​វ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ  ។​

    ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ ជនសង្ស័យ​ផឹកស្រា​ស្រវឹង​រួច​ត្រឡប់មកផ្ទះ ក៏បាន​រករឿង​ស្រែក ទារលុយ​ជនរងគ្រោះ​ត្រូវជា​ម្តាយ រួច​ជនរងគ្រោះ​ប្រាប់ថា​"​គ្មាន​លុយ​ទេ "​។   ស្រាប់តែ​ជនសង្ស័យ យក​កូនកាំបិត​, និង​ទួ​ណឺ​វី​ស​០២ ដែល​កាន់​នៅ​ដៃ​ដេញ​ចាក់​ម្តាយ​ជា​ជនរងគ្រោះ តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​និង​នាំ​ជនរងគ្រោះ​ទៅ​លាក់ទុក ។​

    បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​នាំយក មក​ប៉ុស្តិ៍​សាកសួរ ហើយ​កន្លងមក​ជនសង្ស័យ​ធ្លាប់​ផឹកស្រា​ស្រវឹង និង​ជក់​ថ្នាំញៀន រួច​គំរាមកំហែង​ជនរងគ្រោះ​ទារលុយ​ជា​ច្រើនដង​មកហើយ ។​

   បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់