adverise with khmeread 4abcae2a 65a0 47b2 bf09 bf3e60bb529b

ចាប់​ឥត​ល្ហែ​! ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​បាន​ម្នាក់ទៀត​

    ភ្នំពេញ ៖  ជន​ស្ស័​យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី ៣ ឧសភា ២០១៦ នេះ ពាក់ព័ន្ធ​ថ្នាំញៀន  ។​

     ប៉ូលិស​និយាយថា  ប៉ូលិស​ប៉ុស្តិ​ចោមចៅ​បាន​ជិះ​ម៉ូតូ​ល្បាត​ការពារ​ភូមិសាស្ត្រ​ស្មុកស្មាញ នៅ​ចំណុច​ទីលាន សព​វៀតណាម ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​ប្រទះឃើញ​ជនសង្ស័យ​ក៏​ធ្វើ​ការឃាត់​សួរនាំ​ឆែកឆេរ​ឃើញ ថ្នាំញៀន​២​កញ្ចប់​ទម្ងន់​១​ជី​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ ប៉ូលិស​ក៏បាន​យកមក​ប៉ុស្តិ​ដើម្បី​សាកសួរ​នាំ​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គង់ ខេ​ម​រិ​ន្ធ អាយុ ៣២​ឆ្នាំ ជា​អតីត​យោធា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ស្នាក់នៅ​ផ្ទះជួល​ភូមិ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​ភូមិ​ចុង​បឹង​ក្នុង ឃុំ​ព្រែក​ដំបូង ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​វត្ថុតាង​ចាប់យក​មាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់ ទម្ងន់​១​ជី ទូរស័ព្ទ​៣​គ្រឿង ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥ ស្លាក​លេខ 1FF-4284 ។​

      ក្រោយពេល​សាកសួរ​នាំ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​ឡើង​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់