adverise with khmeread 1

ចំនួន​អ្នកស្លាប់​និង​ការខូចខាត​កើនឡើង​ក្នុង​ខេត្ត​ចំនួន ៤៩ បន្ទាប់ពី​ព្យុះ​រដូវក្តៅ​វាយប្រហារ​

​    ​មនុស្ស​ចំនួន ៩ នាក់​បាន​បាត់​បង់ជីវិត​និង ១០ នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​ព្យុះ​រដូវក្តៅ​ដែល​លាយ​លំដោយ​ផ្គរ​រន្ទះ ដែល​បាន​បោកបក់​លើ​ខេត្ត​ចំនួន ៤៩ ទូទាំងប្រទេស​ថៃ​អំឡុង​រយៈពេល​ពេញ​មួយខែ​មកនេះ​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​បង្ការ​គ្រោះមហន្តរាយ​។​

​    ​លោក Chatchai Promlert អគ្គនាយក​នៃ​ការិយាល័យ​បង្ការ​គ្រោះមហន្តរាយ​បាន​និយាយថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​មក ភូមិ​ចំនួន ១.៧៦៨ នៅក្នុង​សង្កាត់​ចំនួន ៣១០ នៃ​ខេត្ត​សរុប​ចំនួន ៤៩ បាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ​និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន ២១.៣៨០ ខ្នង សាលា​ចំនួន ២ កន្លែង ប្រាសាទ​ចំនួន ៥ និង​ការិយាល័យ​រដ្ឋាភិបាល​ចំនួន ៣ កន្លែង​។​

​    ​លោក Chatchai បាន​បន្តថា នាយកដ្ឋាន​ឧតុនិយម​ព្យាករណ៍​ថា​នឹងមាន ភ្លៀង​ខ្លាំង ខ្យល់​កន្ត្រាក់ និង​ភ្លៀង​លាយឡំ​ទឹកកក​នៅ​តំបន់​មួយចំនួន​នៅ​ប៉ែក​ខាងលើ​នៃ​ប្រទេស​ថៃ​ក្នុងថ្ងៃនេះ​និង​ថ្ងៃស្អែក និង​កើតឡើង​ម្តងទៀត​នៅ​ថ្ងៃទី ៧-៨ ខែឧសភា​នេះ​។​

​    ​ការិយាល័យ​បង្ការ​និង​កាត់បន្ថយ​គ្រោះថ្នាក់​មហន្តរាយ​បាន​បញ្ជា​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​មិន​ថា​យប់​ឬ​ថ្ងៃ​អំឡុង​ពេលវេលា​នេះ​។​

​    ​ការិយាល័យ​នេះ​ក៏បាន​រាយការណ៍​នៅថ្ងៃនេះ​ថា យ៉ាងហោចណាស់​ផ្ទះ​ចំនួន ៥៥០ ខ្នង​នៅក្នុង​ស្រុក​ចំនួន ១០ ត្រូវបាន​បំផ្លាញ​ដោយ​ព្យុះ​នៅក្នុង​ខេត្ត Nakhon Phanom​។ ការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​គឺ​នៅក្នុង​ស្រុក That Phanom និង Na Wa៕

adverise with khmeread
ប្រភព៖ Bangkok Post

មតិយោបល់