adverise with khmeread 86ef4498 9afa 4687 ba45 40a2a1202ec5

ខេត្ត​ខ្មែរ​ជាប់​ទល់ដែន​ថៃ​រង​នូវ​ខ្យល់ព្យុះ​(​មានវី​ដ​អូ​)

    ឧ​ត្ត​រ​មានជ័យ ៖ សេចក្តីរាយការណ៍​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា នា​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣​ ឧសភា​នេះ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយ​ខ្យល់ព្យុះ​ និង​ខ្យល់​កន្ត្រាក់​បក់បោក​យ៉ាងខ្លាំង បណ្តាលឱ្យ​ដើមឈើ​មួយចំនួន​បាក់​ដាច់​រាប​ដល់​ដី និង មានផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​រលំ​ផងដែរ​។ ប៉ុន្តែ​នៅ​មិនទាន់មាន​តួលេខ​នៃ​ការខូចខាត​នៅឡើយ។

    នៅឯ​ប្រទេស​ថៃ​វិញ មាន​ខេត្ត​ចំនួន​៤៩​ត្រូវបាន​រង​នូវ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ​និង​មាន​ខ្យល់ព្យុះ​លាយឡំ​នៅ​ល្ងាច​ថ្ងៃទី​៣ ​ឧសភា​នេះទៀតផង។   ភ្លៀង​ធ្លា​ក់នៅ​ប្រទេស​ថៃ ផ្តើមចេញពី​ផែនការ​របស់​រដ្ឋាភិបាល​ថៃ​បាន​ចាត់​ឱ្យ​ក្រសួង​ជំនាញ ​និង​កងទ័ព​ប្រើប្រាស់​យន្តហោះ​ដើម្បី​បង្កើតជា​ភ្លៀង ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះរាំងស្ងួត និងជួយ​ដល់​វា​រី​អគ្គិសនី​របស់គេ​ផង។​

    ដូចនេះ​ខេត្ត​ខ្មែរ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ អាច​នឹងរង​នូវ​ទឹកភ្លៀង ​និង​ខ្យល់ព្យុះ ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់។​

    សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង បានធ្វើ​ឧ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាក់​រលំ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជួយ​ជួសជុល​និង​សាងសង់​ឡើងវិញ។​

    រូប​វីដេអូ​ខាងក្រោម​នេះ គឺ​ប្អូនៗ​សិស្សានុសិស្ស​វិទ្យាល័យ​អន្លង​វែង​ថត​បាន​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​មាន​ខ្យល់ព្យុះរ​លំបាក់​ដើមឈើ​ក្នុង​សាលា​គួ​ឱ្យ​ភ័យខ្លាច។​

    សូម​មើល​ទាំងអស់គ្នា និងត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ពេល​មាន​ភ្លៀង​ម្តងៗ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់