adverise with khmeread 20699be9 da56 4b9d adce 005a03a5ac52

មកពី​ផឹក​វិញ​ដេកស្លាប់​ក្នុង​ផ្ទះជួល​

     កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​គាំងបេះដូង​ស្លាប់​ត្រូវបាន​គេ​ដឹង​នា​ថ្ងៃទី​០៣​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក នៅ​ចំណុច​ផ្ទះជួល របស់​ជនរងគ្រោះ ភូមិ​កំពង់ប្រាសាទ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ អុល សល់​ ភេទ​ប្រុស ​អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​០៣ ​ឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​នាទី ជនរងគ្រោះ​បានមកពី​ធ្វើការ​សំណង់​ជាមួយ​កូនប្រសារ​ឈ្មោះ ​ភ័ស ពេល មកដល់​ផ្ទះ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ​ សុខ សុផាត បាន​ហៅ​ជនរងគ្រោះ ឲ្យ​ហូបបាយ តែ​ជនរងគ្រោះ​បាន​ប្រាប់​ប្រពន្ធ​វិញ​ថា "​ខ្ញុំ​អត់​ហូបបាយ​ទេ​ព្រោះ មិត្ត​ភ​ក្រ័​ហៅ​ទៅ​ផឹកស្រា​នៅឯ ភូមិ​គង​ជ័យ ឃុំ​ព្រែកកុយ ស្រុក​កងមាស​ខេត្តកំពង់ចាម​"។ បន្ទាប់ពី​និយាយ​រួច​ជនរងគ្រោះ​ក៏ដើរ​ចេញពីផ្ទះ​របស់ខ្លួន​ទៅ​បាត់​។​

     លុះដល់​វេលា​ម៉ោង៦ ​និង​២០នាទី​ល្ងាច​ជនរងគ្រោះ​ក៏បាន​ដើរមក​ផ្ទះ​វិញ​ហើយ​ចូល ទៅ​ដេក​នៅក្នុង​ផ្ទះជួល​តែម្នាក់ឯង។ ចំណែក​ប្រពន្ធ​ និង​កូន​ដេក​ផ្ទះ​មួយទៀត​ជិតគ្នា​នោះ​។​ ​រហូតដល់​ព្រឹក​ថ្ងៃទី​០៣ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦ ​និង​២០​នាទី ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រើ​កូនស្រី​ឈ្មោះ​ សុខ តេ​ញ​ ឲ្យ​ទៅ​ដាស់​ឪពុក (​ជនរងគ្រោះ​) ងើប​មក​ហូបបាយ​ដើម្បី​ទៅធ្វើ​ការសំណង់​ឲ្យ​គេ។ ពេល​កូនស្រី​ជនរងគ្រោះ​ទៅ​ដាស់​ជនរងគ្រោះ​បើកទ្វារ​ផ្ទះ​មិន​រួច​ក៏ដើរមក​ប្រាប់​ម្តាយ​វិញ​។ បន្ទាប់មក​ប្រពន្ធ​ជនរងគ្រោះ​ដើរទៅ​ដាស់​ជនរងគ្រោះ តែ​ទ្វារផ្ទះ​ត្រូវ​ខ្ទាស់​គ​ន្លិះ​ជាប់​ហើយ​ស្រែកហៅ​ជនរងគ្រោះ​មិនឮ​ឆ្លើយ​ក៏​ធាក់​ទ្វារផ្ទះ​ឱ្យ​របើក​ហើយ​ដើរ​ចូលទៅ​ហៅ​ជនរងគ្រោះ​ទៀត​នៅតែ​មិនឮ​ឆ្លើយ​ប្រពន្ធ​ជនរងគ្រោះ​ក៍​ឡើងទៅ​លើផ្ទះ​ដាស់​ចាប់​អង្រួន​ជនរងគ្រោះ​ទើប​ដឹងថា​ជនរងគ្រោះ​ដេកស្លាប់​បាត់​ហើយ​។​

     បន្ទាប់មក​ប្រពន្ធ​ជនរងគ្រោះ​បាន​រាយការណ៍ មក​សមត្ថកិច្ច​ប៉ុស្តិ៍​ស្វាយ​អំពារ​នៅវេលា​ម៉ោង​០៦​និង​៤០​នាទី​។​ បន្ទាប់មក ផ្នែក​ជំនាញ​បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ នៅ​កន្លែងកើតហេតុ​បានឃើញ​ថា​ ៖​ សាកសព​ដេក​នៅលើ​កន្ទេល​លើផ្ទះ​ផ្ងារពោះ​ចង​មុង​មួយ​ចំហៀង​និង​នៅលើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម អ្វី​គួរកត់សំគាល់​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ នៅ​មាត់​មាន​ហៀ​ទឹកមាត់ និង​មាន​ឈាម​ចេញ​តាម​ច្រមុះ​តិចៗ​។​

     ក្រោយពី​ធ្វើការ​ពិនិត្យ​លើ​សាកសព​រួច មក​គ្រូពេទ្យ​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយខ្យល់គរ​។ ក្រោយពេល​ពិនិត្យ សាកសព​រួច សព​ត្រូវបាន​ប្រគល់ជូន​ប្រពន្ធ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់