adverise with khmeread 8c40abb4 11fc 4a22 9c59 c83597424aca

ក្បាល​គ្រាប់​កាំភ្លើងត្បាល់​១០៥​ម​.​ម​ត្រូវបាន​ CMAC​ យក​ពី​ក្នុង​ដី​(​មាន​វីដេអូ​)

    កណ្តាល ៖ ពលរដ្ឋ​បាន​ប្រទះឃើញ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មក​ទទួល​យក​ក្បាល​គ្រាប់ មិនទាន់​ផ្ទុះ​នៅ​រសៀល​ថ្ងៃទី​០៣ ឧសភា ​ឆ្នាំ​២០១៦ ​នៅវេលា​ម៉ោង​១​ និង​១០​នាទី​រសៀល​នៅ​ចំណុច​ស្ពាន​លេខ​៧៧​ខាងជើង​ព្រែក​ការដ្ឋាន​ជីកដី​សំរាប់​សាងសង់​ផ្លូវ​ក្នុងភូមិ​ជ្រៃ​ធំ ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​និ​យ​ថា កម្លាំង​ប៉ុ​ស្គិ៍​សំពៅ​ពូន បាន​សហការ​ជាមួយ​កម្លាំង ​CMAC ចំនួន​០៣​នាក់​​ដឹកនាំ​ដោយ​លោក គា ​ដាលីន បាន​ទៅយក​ក្បាល​គ្រាប់​ចំនួន​មួយ​គ្រាប់​ប្រភេទ​គ្រាប់ផ្លោង​១០៥ រួចរាល់​ដោយ​សុវត្ថិភាព នៅ​ចំណុច​ស្ពាន​លេខ​៧៧​ខាងជើង​ព្រែក​ការដ្ឋាន​ជីកដី​សំរាប់​សាងសង់​ផ្លូវ​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូន​។ បច្ចុប្បន្ន​គ្រាប់​នេះ បាន​យក​ចេញទៅ​រក្សាទុក​នៅ អង្គភាព CMAC​ រួចហើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់