adverise with khmeread 32214fc4 e0bd 4373 ac52 cdb778c02c6f

បើកឡាន​ជ្រុល​ក្រឡាប់​កិន​អ្នកជិះ​កង់​ស្លាប់​ភ្លាមៗ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នា​ថ្ងៃទី​០៣ ​ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៤ ​និង​៤៥​នាទី​ល្ងាច​នៅ​ចំណុច​មុខ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​មែត្រ​១៩-២០​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃកើតហេតុ ខាងលើ​មាន​រថយន្ត​០១​គ្រឿង (BONGO) ពណ៌​ស​ឃ្លុប​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AD-8748​ បើកបរ​ដោយ​ឈ្មោះ នួន រដ្ឋ​ភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូ ខេត្តកំពត​មុខរបរ (​អ្នកបើកបរ​) ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​(​ភ្នំពេញ​ទៅ កំពង់សោម)។ លុះ​មកដល់​ចំណុច​ខាងលើ​បាន​ក្រឡាប់ ជ្រុល​ទៅ​កិន​ឣ្ន​ក​ជិះ​កង់ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗនៅ​កន្លែងកើតហេតុ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ ផាន់ ណា​រ៉ូ​ត​ ភេទ​ស្រី ​ឣា​យុ៣៣​ឆ្នាំ ​មុខរបរ​កម្មក​រោងចក្រ​នៅ​ភូមិ​គល់​ សង្កាត់​កន្ទោក​ ខ​ណ្ឌ​ពោធិ​សែន​ជ​យ័​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ក្នុងករណីនេះ​បណ្តាល​ឲ្យ​ខូចខាត​កង់​០១​គ្រឿង ​និង​ខូច​រថយន្ត​០១​គ្រឿង។​

    ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ចរាចរ​ស្រុក​បាន​ប្រមូលយក​វ​ត្តុ​តាង​ដែល​ពាក់​ព​ន្ធ័ មក​រក្សាទុក​នៅអធិការដ្ឋាន​ដើម្បីរង់ចាំ​ការដោះស្រាយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់