adverise with khmeread E4aad480 9c9f 4f4f 9044 5eafc30c60f0

ទីណា​ក៏មាន​លក់​ថ្នាំញៀន តែ​គេច​មិន​រួច​ពី​ខ្នោះ

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បើក​កិច្ចប្រតិបត្តិការ​ប​ង្ក្រា​កាប​មុខសញ្ញា​រក្សាទុក​​ដើម្បី​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃទី០៣​ ឧសភា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​និង​២០​នាទី រសៀល​នៅ​ចំណុច​ផ្លូវលំ​ភូមិត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល​ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ផូ សុខ​ភន ​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិត​មាន​ទីលំនៅ​ភូមិ​ព្រៃ​តា​អូក ​ឃុំ​រកា​រកោះ​ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​ វត្ថុតាង​ចាប់យក ​៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យថា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន០១​ធំ​តូច​០២​កញ្ចប់ ​និង​យ៉ាម៉ា​គ្រាប់​ពណ៌​ផ្កាឈូក​០១​កញ្ចប់​តូច​ដែលមាន​តម្លៃ​២០​ម៉ឺន​រៀល ថង់​សំរាប់​វេច​ខ្ចប់​មួយចំនួន (​សរុប​០៤​កញ្ចប់​) ,​ទូរ​សព្ទ័​ចំនួន​០១​គ្រឿង ម៉ាក​ Metphone​ និង​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​សូ​គី​ពាក់​ផ្លាកលេខ​ភ្នំពេញ ​1FG-2920​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ជំនាញ​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​តាមរយៈ​ទូរស័ព្ទ​ថា​មានមុខ​សញ្ញា​មក​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុចកើតហេតុ​ខាងលើ​ទើប កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ពើក​,​ឈានទៅ​ការឃាត់ខ្លួន​បាន​
​មុខសញ្ញាម្នាក់រកឃើញ​ថ្នាំញៀន​ចំនួន​០៤ កញ្ចប់​ជាប់​ហ្នឹង​ខ្លួន​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ប្រាប់ថា​ខ្លួន​ទៅ​ទិញ​នៅ​បឹង​កំប្លោក​មុខ​ពេទ្យ​លោកសង្ឃ ក្រោយពេល​សាកសួរ​រួចរាល់ ជនល្មើស​ត្រូវបាន កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់