adverise with khmeread 0

កម្ចាត់​វត្តមាន​ស្នាម​ខ្មៅ លឿង ប្រផេះ​តូចៗ​លើ​ស្បែក​មុខជា​មួយរូប​មន្ត​បន្លែ​សាមញ្ញ​នេះ​!

    ​វត្តមាន​ស្នាម​ខ្មៅ លឿង ប្រផេះ​តូចៗ​លើ​ស្បែ​កមុខ​គឺជា​ក្តីកង្វល់​របស់​នារី​គ្រប់រូប​។ មូលហេតុ​បង្កបញ្ហា​ទាំងនេះ​អាចមកពី​កម្តៅថ្ងៃ បម្រែបម្រួល​អ័រម៉ូន និង​ហ្សែ​ន ដែល​ឧស្សាហ៍​កើតឡើង​ចំពោះ​ស្ត្រី​អាយុ ៣០ ទៅ ៤០ ឆ្នាំ​។ អនុវត្តតាម​វិធី​ខាងក្រោម​លោកអ្នក​នឹង​លែង​បារម្ភ​អំពី​បញ្ហា​នេះ​ត​ទៀត​ជាមិនខាន​។ 

​    ​១. វាល់​ទឹក​ត្រសក់ ១​ស្លាបព្រា​បាយ​, ទឹក​ឆៅ​ថាវ ១ ស្លាបព្រា​បាយ​, ទឹក​ប៉េងប៉ោះ (​កាយ​គ្រាប់​ចេញ​) ១ ស្លាបព្រា​បាយ​។​
​    ​២. ទឹក​ពោតហាវ៉ៃ ១/៣ នៃ​ផ្លែ​តូច​មួយ​។​

​    ​៣. លាយ​គ្រឿងផ្សំ​ឱ្យ​សព្វ​។​
​    ​៤. លាប​លើ​មុខ​រួច​ទុកចោល ២០ នាទី សឹម​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ 
​    ​៥. គួរ​លាប​រាល់​ពេលយប់​។ លោកអ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​ដ៏​ខ្លី​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់