adverise with khmeread 123

រូបមន្ត​ធ្វើ​ជ្រក់ស្ពៃ​ក្ដោប​ដើម្បី​ប្រឆាំង​ជំងឺ​ធាត់ ជំងឺមហារីក និង​ជំងឺ​បេះដូង​

    ​ជ្រក់ស្ពៃ​ក្ដោប​គឺជា​អាហារ​ដ៏​ល្អ​មួយ​ជួយ​ដល់​សុខភាព ដែល​អាច​ការពារ​ប្រឆាំង​ជំងឺ​បេះដូង ស្ត្រូ​ក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) ជំងឺ​ធាត់ និង​ជំងឺមហារីក​។ វា​ក៏​នឹង​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បាន​ផងដែរ​។ 

​    ​* រូបមន្ត​ធ្វើ​ជ្រក់ស្ពៃ​ក្តោប​
​    ​- ស្ពៃក្តោប​បី​បួន​ផ្លែ​ធំៗ (១០ គីឡូក្រាម​)
​    ​- អំបិល ២ ស្លាបព្រា​បាយ​
​    ​
​    ​ដំណើរការ​ត្រាំ​ជ្រក់ស្ពៃ​ក្តោប​អាច​ប្រើពេល ១ ទៅ ៦ ខែ ហើយ​លោកអ្នក​គួរ​ធ្វើ​ក្នុង​បរិមាណ ១០ គីឡូក្រាម​។ 

​    ​ដំបូង​ត្រូវ​ហាន់​ស្ពៃក្តោប​ជា​កង់​តូចៗ រួច​លាយ​ជាមួយ​អំបិល​២​ស្លាបព្រា​បាយ​ចូល​ឱ្យ​សព្វ​។ បន្ទាប់មក​ចាក​ក្នុង​កែវ​ធំ​ហើយ​យក​ស្លាបព្រា​កូរ រួចហើយ​ខ្ទប់​គម្រប​វា​ឱ្យ​ជិត​។ ត្រូវ​ត្រាំ​រហូត​ទាល់តែ​ទឹក​ស្ពៃក្តោប​ជន់​ជោរ​ពេញ​កែវ​។ ទុកចោល​រយៈពេល ១ ទៅ ៦ ខែ តាម​ចំណង់​ចំណូលចិត្ត​។ 

​    ​បន្ទាប់មក​យក​វា​ទៅក្នុង​ទូទឹកកក​រយៈពេល ៦ ខែ​ទៀត ពេលនោះ​លោកអ្នក​នឹង​ទទួលបាន​ជ្រក់ស្ពៃ​ក្តោប ដែល​អាច​ប្រឆាំង​ជំងឺ​ធាត់ ជំងឺមហារីក និង​ជំងឺ​បេះដូង​មួយ​កែវ​ធំ​។ ទទួលទាន​វា​ក្នុង​កម្រិត​សមគួរ​រៀងរាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់